ប្រទេសអាហ្សង់ទីន៖ កាលពីថ្ងៃទី២៩ខែវិច្ឆិកា សាចញ្ញាត្តិនាវឹក នៅក្នុងនាវាមុជទឹកបាត់ខ្លួន ARA San Juan របស់កម្លាំងទាហានជើងទឹកអាហ្សង់ទីន បានចាប់ផ្តើមប្តឹង ឡើងចៅក្រមប្រទេសនេះ ក្រោយរយពេល ១៤ថ្ងៃហើយរកមិនទាន់ឃើញ។
មេធាវី Luis Tagliapietra ដែលជាឪពុក របស់វារៈសេនីយ៍ឯក Alejandro Damian Tagliapietra ដែលជា មនុស្សម្នាក់ក្នុងចំណោម មន្ត្រីយោធានៅក្នុងនាវាមុជទឹកបាត់ខ្លួន បានឲ្យដឹងថា នឹងប្តឹង ក្រោយពេលប្រមូលឯកសារ ពាក់ព័ន្ធនិងការជួសជុលនាវា ក៏ដូចជាទំនាក់ទំនង ជាមួយទីបញ្ជាការ។
លោក Luis Tagliapietra បង្ហញក្តីបារម្ភថាមន្ត្រីយោធាបានលាក់បាំងព័ត៌មាន នៅក្នុងទំនាក់ទំនងជាមួយនាវាមុជទឹកដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ១៥ខែវិច្ឆិកា ដោយនៅក្នុងនោះមាននាវឹករហូតដល់ទៅ៤៤នាក់។
កន្លងមកប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានប្រកាសផ្តល់អាទិភាពនៅក្នុងការស្វែងរកនាវាមុជទឹកបាត់ខ្លួន ។ ការស្រាវជ្រាវពីមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់នឹងចាប់ផ្តើមនៅពេលណាដែលរកឃើញនាវា ARA San Juan ។
ក្តីសង្ឃឹមរកឃើញនាវឹកនៅរស់បានរលត់ទៅហើយ ក្រោយពេលដែល អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ប្រព័ន្ធ បច្ចេកវិទ្យាបំបាំងកាយ ដ៏ទំនើប គឺហេតុផលបង្កភាពលំបាកក្នុងការស្វែងរកនាវា មុជទឹក។ មកទល់ពេលនេះគេមិនទាន់ដឹង ថា នាវាមុជទឹក ARA San Juan កំពុងតែ ដំណើរការនៅលើផ្ទៃទឹក បាតសមុទ្រឬ ត្រូវលិចនោះឡើយ ដោយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយពីនាវា ខាងលើនោះទេ។
នាវាមុជទឹក ARA បានផលិតនៅឆ្នាំ១៩៨៥ប៉ុន្តែត្រូវបានជួសជុលកែលម្អឡើងវិញនៅឆ្នាំ២០១៤ ដោយបំពាក់ប្រព័ន្ធ បំបាំងកាយ ដ៏ទំនើប គេចផុតពីការចាប់ បានរបស់សត្រូវ។ លោក Andrew Davies អគ្គនាយកយុទ្ធសាស្ត្រ ការពារជាតិ មក ពីមជ្ឈមណ្ឌល គោលនយោបាយអូស្ត្រាលីបានបញ្ជាក់ថា«ប្រព័ន្ធបំបាំងកាយ ក្រោម បាតសមុទ្ររបស់នាវាមុជទឹក គឺជាកាំបិត មុខពីរឱកាសជួយដល់ក្រុមនាវិកកាន់តែ អស់ទៅ ពីមួយនាទីទៅមួយនាទី»៕
ដោយ៖ មែវ សាធី