នារីម្នាក់ជិះម៉ូតូបុកសត្វឆ្កែដួលសន្លាប់រងរបួសបែកមាត់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានដួលសន្លាប់រងរបួសបែកមុខមាត់ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើតាមបណ្តោយផ្លូវសហព័ន្ធរុស្សីតែម្នាក់ឯងហើយក៏បុកនិងសត្វឆ្កែ១ក្បាលដែលរត់កាត់មុខ ។

IMG-20151023-WA0008

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥​ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិបុរី១០០ខ្នង ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមាននារីម្នាក់ពុំស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ពណ៍ស្លែ ពាក់ស្លាកលេខកណ្តាល1B-6139 ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វឆ្កែ១ក្បាលរត់កាត់ពីមុខពេលនោះនារីខាងលើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកហើយធ្វើអោយដួលបោកទៅនឹងថ្នល់សន្លាប់រងរបួសបែកមុខមាត់តែម្តង ។

ក្រោយកើតហេតុក៍មានប្រជាពលរដ្ឋដែលរស់នៅជិតនោះបាននាំគ្នាជួយលើកមកដាក់នៅចិញ្ចើមផ្លូវហើយបានហៅម៉ូតូរឺម៉កកង់បីដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕

IMG-20151023-WA0010 IMG-20151023-WA0009 IMG-20151023-WA0012

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print