ផឹកស្រវឹងដកកាំភ្លើងភ្ជង់គម្រាមបាញ់សម្លាប់បុគ្គលិកហង្សមាសនិងបុគ្គលិកMSJខណៈដែលពួកគេទៅថតករណីឈ្លោះគ្នា

ចែករំលែក៖

ភ្នំពេញ៖ បុរស៤នាក់ស្រវឹងស្រាបើករថយន្តដេញបុកដែលអ្នកយកព័ត៌មាននិងដកកាំភ្លើង២ដើមភ្ជង់គម្រាមបាញ់សម្លាប់ខណៈដែលអ្នកយកព័ត៍មានទៅថតរូបភាពផឹកស៊ីស្រវឹងហើយវាយតប់គ្នាបែកក្បាល ។

image4

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី​យប់ថ្ងៃទី២២ ខែតុលា ​ មុខផ្ទះសំណាក់ គីម ចោ​ម​ចៅស្ថិត​ក្នុងបុរីប៊ុនហួរ តាមផ្លូវបេតុង ​ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើត​ហេតុ​អ្នកយកព័ត៌មានរបស់ទូរទស្សន៍ MSJ ម្នាក់បានជិះម៉ូតូម៉ាក PCX ព​ណ៌​ស មកដល់​ចំណុចមុខផ្ទះសំណាក់ គីម ចោមចៅ ហើយបានប្រទះឃើញមនុស្ស២នាក់​ព្រួតវាយបុរស​ជាមេការផ្ទះសំណាក់គីម ចោមចៅ បែកក្បាលហូរឈាម​ស្រោ​​ច​​ពេ​ញខ្លួន ឃើញបែបនេះ​គេក៏បានឈប់ម៉ូតូចុះជួយឃាត់កុំឲ្យវាយគ្នា ពេលនោះជនបង្ក២នាក់នោះក៏ចេញទៅបាត់នៅសល់តែ​មេការផ្ទះសំណាក់ដែលរងរបួសឈរ​នៅ​ក្បែ​រ​តុផឹកស៊ីនៅមុខផ្ទះសំណាក់នោះ បែរជាចោទ​អ្ន​​ក​យក​ព័ត៌មាន​ទូរទស្សន៍ MSJ ថាជាបក្ខពួករបស់ជនបង្ក ទៅវិញទោះបីជាអ្នកយកព័ត៌មាន​ប្រាប់ថាគេជាអ្នកយកព័ត៌​មាន​ក៏​ដោយ ។ បន្ទាប់មកមេការផ្ទះសំណាក់​បានដកយក​កូន​សោម៉ូតូនិងអូសយកម៉ូតូរបស់អ្នកយកព័ត៌មានទូរទស្សន៍ MSJ ទៅទុកក្នុងផ្ទះសំណាក់ខាង​លើ ។

ភ្លាមៗនោះអ្នកយកព័ត៌មានក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចថា មានករណីវាយ​តប់គ្នាហើយយកម៉ូតូរបស់គាត់ទៅទុក។ ដោយឡែកអ្នកយកព័ត៌មា​នទូរទស្សន៍ហង្សមាសពេលឮប្រ​កា​សគេតាម​វិទ្យុទាក់ទងបែបនេះក៏បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿងទៅយកព័ត៌មាន និងថតរូបភាព​ក៏ត្រូវមេការផ្ទះសំណាក់ដែលរងរ​បួសនោះជេរប្រមាថមើល​ងាយ​ ហើយគម្រាមថា បើហ៊ានថតយកទៅផ្សាយ ស្អែកនេះដឹងគ្នា​ហើយ ។ ស្របពេលនោះអ្នកយកព័ត៌មានទាំង២នាក់ឮថា មា​នរថយន្តធ្លាក់ចូល​ប្រឡាយទឹកស្អុយនៅ​មុខស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ ក៏នាំគ្នា​ទៅយក​ព័ត៌មាននេះ​រហូត​ចប់​សព្វគ្រប់​ទើបពួកគេត្រឡបមកវិញសួរព័ត៍មានបន្ថែម តែជនរងគ្រោះបានទៅមន្ទីរពេទ្យបាត់ទៅហើយ ។

ពេលនោះអ្នកយកព័ត៌មានបានសាកសួរព័ត៌​មាន​ពី​បុគ្គលិកនៅមុខផ្ទះ​សំណាក់ តែបុគ្គលិកនោះមិនទាន់ទាំងនិយាយផងស្រាប់តែមានរថយន្ត​ម៉ាកវីហ្គោ ពណ៌​ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7183 ជិះគ្នា៤នាក់ មក​ដល់​ឃើញ​អ្នកយកព័ត៌មានកំពុង​តែសួរនាំបុគ្គលិកផ្ទះសំណាក់ក៏បានចាប់អូសបុគ្គលិកនោះចូលទៅក្នុងផ្ទះសំណាក់។ ចំណែក​អ្នក​​យកព័ត៌មាន​ថតរូបភាពផ្ទះសំ​ណា​ក់​និងតុផឹកស៊ីនៅក្បែរនោះ ក៏ត្រូវបុរសទាំង៤នាក់​សួរថា ឯងជាអ្នកយកព័ត៌មានខាងណា ពេលនោះអ្នកយកព័ត៌មានក៏នាំគ្នាបម្រុងជិះម៉ូតូចេញ  ស្រាប់តែបុរសម្នាក់រត់ដេញតាមចាប់អ្នកយកព័ត៌មាន​ទូរទស្សន៍​ហង្សមាសបានហើយក្របួចកអាវអូសជិត១០ម៉ែត្រឡើងជាំក្រហមយកទៅថត​រូបទុក ។ ចំណែកអ្នកជិះក្នុងរថយន្ត៣នាក់ទៀតបាន​បើ​ករថយន្ត​ដេញបុកអ្នកបុគ្គលិកទូរទស្សន៍MSJបើកម៉ូតូអ្នករត់នោះជិត​ដល់​ហើយបានឈប់រថយន្តនាំគ្នាចុះដកកាំភ្លើងខ្លី២​ដើមអាម៉េគម្រាមបាញ់​សម្លាប់អ្នកយកព័ត៌មានទាំង២នាក់​បានដកហូតយកវិទ្យុទាក់ទងរបស់អ្នកសារ​ព័ត៌​​មានដែលសៀតនៅ​ចង្កេះយកទៅទុកបាន​បន្តិចទើ​ប​ប្រគល់ឲ្យវិញហើយឡើងរថយន្តបើក​ចេញទៅបាត់អស់ ។

ក្រោយពេលកើតហេតុអ្នកយកព័ត៌មានរងគ្រោះទាំង២នាក់បានទៅដាក់ពាក្យបណ្តឹងពីបទ ភ្ជង់គម្រាមអ្នកសារព័ត៌មាន នៅប៉ុស្តិ៍នគរបាលចោមចៅឲ្យ​ជួយ​ស្រាវជ្រាវករណីខាងលើនេះឡើងវិញដើម្បីតាមចាប់ជនល្មើសយកមកចាត់ការតាមច្បាប់ ៕

image2 (1) image3

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print