ជំពាក់​ប្រាក់​ធនាគារ​គ្មាន​លទ្ធភាព​សង​ចង​.​ក​ធ្វើ​អត្តឃាត

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​ទំនងជា​តូចចិត្ត​នឹង​ជំពាក់​ប្រាក់​ធនាគារ​អេ​ស៊ី​លី​ដា​ និង​ ធនាគារ​ផ្សេង​ទៀត​ គ្មាន​លទ្ធភាព​សង​ ក៏​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ នៅ​លើ​ដើម​រាំង​មួយ​ដើម​ ត្រង់​ចំណុច​ក្នុង​ព្រៃ​ថ្លុក​តា​អ៊ុយ​ ស្ថិត​ក្នុង​ភួ​មិ​ទួល​ទ្រា​ ឃុំ​ព្រែក​ក្មេង​ ស្រុក​ល្វាឯម​ ។​

awwq

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​តាម​រក​ប្រទះ​ឃើញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២១​ និង​១០​នាទី​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​របាយការណ៍​របស់​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិក​ មាន​ប្រពន្ធ​ឈ្មោះ​ នួន​ សំ​អុល​ អាយុ​៥៣​ឆ្នាំ​ មានកូន​៨​នាក់​ ប្រុស​៧​នាក់​-​ស្រី​១​នាក់​ ក្នុង​នោះ​មានគ្រួសារ​៤​នាក់​ រស់នៅ​ផ្ទះ​ជុំ​គ្នា​ស្ថិត​ក្នុងភូមិ​ព្រែក​ក្មេង​ ឃុំ​ព្រែក​ក្មេង​ ស្រុក​ល្វាឯម​ ។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​លួច​ទៅ​ខ្ចីប្រាក់​ធនាគារ​អេ​ស៊ី​លី​ដា​ និង​ធនាគារ​ផ្សេង​ទៀត​ រហូត​មានឈ្មោះ​ជំពាក់​ប្រាក់​ធនាគារ​ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ លុយ​ដែល​បាន​មក​ពី​ការ​ខ្ចី​ងាយស្រួល​នោះ​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​យក​ទៅ​ស៊ីចាយ​អស់​ ហើយ​គ្មាន​លទ្ធភាព​សង​ឲ្យ​ធនា​ការ​វិញ​ បាន​ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​ ក៏​ដូច​ជា​ធនាគារ​ផ្សេង​ទៀត​នាំ​គ្នា​ទៅ​រំអុក​ទារប្រាក់​ពី​ជន​រង​គ្រោះ​ដល់​លំនៅ​ដ្ឋា​ន​ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដោះស្រាយ​មិន​បាន​ មាន​អារម្មណ៍​ខ្មាស់​អ្នក​ជិតខាង​ ។​

​នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​និយាយ​រអ៊ូរទាំ​ប្រាប់​កូនៗ​ និង​អ្នក​ជិតខាង​ថា​ “​ជំពាក់​ប្រាក់​ធនាគារ​ច្រើន​យ៉ាងនេះ​គាត់​រស់​មិន​បាន​យូរ​នោះ​ទេ​ បើ​បើកភ្នែក​សឹងតែ​មិន​ទាន់​មាន​គេ​មក​ទារបំណុល​ដល់​សំយាបផ្ទះ​យ៉ាងនេះ​”​ ។​ ពេល​ឮ​ជន​រង​គ្រោះ​និយាយ​បែប​នេះ​កូនៗ​ និង​អ្នក​ជិតខាង​បាន​ប្រើ​ពាក្យ​សំដី​លួងលោម​កុំ​ឲ្យ​ជន​រង​គ្រោះ​គិត​ច្រើន​អី​ រក​ប្រាក់​សង​គេ​តាម​ដំណើរ​ទៅ​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រមាណ​២​រសៀល​ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​ ដោយ​ប្រាប់​កូនប្រុស​ថា​ “​ពុក​ទៅ​ភូមិ​ព្រែក​តា​អុង​”​ ។​ ក្រោយ​ពី​និយាយ​ចប់​ជន​រង​គ្រោះ​ក៏​បាន​ជិះ​កង់​ចេញ​ទៅ​បាត់​ទៅ​ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​មិនឃើញ​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ​ ស្ត្រី​ជា​ប្រពន្ធ​និង​កូន​បាន​នាំ​គ្នា​តា​ស្វែងរក​ជន​រង​គ្រោះ​ រហូត​ដល់​ចុង​ភូមិ​ក៏​បាន​ប្រទះ​ឃើញ​កង់​ដែល​ជន​រង​គ្រោះ​ផ្ញើ​អ្នកស្រុក​ ។​បន្ទាប់​ពី​ឃើញ​ដូច្នេះ​ស្ត្រី​ជា​ប្រពន្ធ​និង​កូនៗ​មានការ​សង្ស័យ​ក៏​បាន​ពឹងពាក់​អ្នក​ភូមិ​ឲ្យ​ជួយ​តាម​រក​ជន​រង​គ្រោះ​ នៅ​ក្នុង​ព្រៃ​ថ្លុក​តា​អ៊ុយ​ ខណៈ​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ នឹង​ក្រ​ម៉ា​នៅ​លើ​ដើម​រាំង​ស្លាប់​បាត់បង់​ជីវិត​បាត់​ ហើយ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​នគរបាល​ ។​

​លោក​អធិការ​បាន​បាន​បញ្ជាក់​ថា​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន​ គឺ​មិន​មាន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​នោះ​ឡើយ​ ។​ មូលហេតុ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ជំពាក់​ប្រាក់​ធនាគារ​សរុប​ប្រមាណ​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ពុំ​មាន​លទ្ធភាព​សង​ធនាគារ​វិញ​ ។​

​ពាក់ព័ន្ធ​ករណី​ជន​រង​គ្រោះ​ខ្ចី​លុយ​ធនាគារ​អេ​ស៊ី​លី​ដា​ ក៏​ដូច​ជា​ធនាគារ​ផ្សេង​ទៀត​ ហើយ​បុគ្គលិក​ទៅ​រំអុក​ទារប្រាក់​ដល់​ផ្ទះ​នាំ​ឲ្យ​ជន​រង​គ្រោះ​ពិបាកចិត្ត​រហូត​ចង​.​ក​ ធ្វើ​អត្តឃាត​នោះ​អ្នក​យក​ព័ត៌មាន​នគរវត្ត​មិន​អាច​សុំ​ការ​បកស្រាយ​ ពី​ខាង​តំណាង​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​រួច​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុ​ណ្តា​ម​ប្រពៃណី​ ៕

awwq (1)

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print