អ្នករត់ម៉ូតូម្នាក់ត្រូវជនសង្ស័យដកកាំភ្លើងវាយបែកក្បលប្លន់យកម៉ូតូបាត់

ចែករំលែក៖

​ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័0យហៅអោយឌុបហើយដកកាំភ្លើងភ្ជុងគម្រាមយកម៉ូតូតែគេជនរងគ្រោះមិនព្រមអោយក៏វាយបណ្តាលអោយបែកក្បាលសន្លប់ហើយប្លន់យកម៉ូតូទៅបាត់ ។

image2 (2)

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវបេតុង ក្បែររោងចក្រដែកគោល ភូមិស្រែជម្រៅ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ យក់ ធារ៉ា ហៅញ៉ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមាន​ស្រុ​កកំ​ណើតនៅភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកម៉ូតូ ដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១១ មិនចាំស្លាកលេខ ។

តាមសម្តីជនរងគ្រោះ មុនពេលសន្លប់បានឲ្យដឹងថា មុនកើតហេតុគាត់បានឌុបម៉ូយម្នាក់ ពីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកដាក់នៅក្នុងភូមិកើតហេតុខាង​លើ លុះពេលដែលគាត់ជិះម៉ូតូ វិលត្រឡប់ទៅផ្ទះវិញ មកដល់តាមផ្លូវ ត្រង់ចំណុចកើតហេតុ គាត់ឃើញបុរសម្នាក់ ដើរថ្មើរជើងមានស្ពាយកាបូបខ្មៅមួយផង ហើយ​បា​នហៅគាត់ឲ្យឌុបជូន តែមិនទាន់ប្រាប់ថាទៅដល់ណាផង គ្រាន់តែម៉ូតូទើបតែឈប់ ជនសង្ស័យនោះបានដកកាំភ្លើងខ្លីភ្ជង់ គម្រាមយកម៉ូតូតែគាត់មិនព្រមឲ្យ ។ បន្ទាប់មកជនសង្ស័យបានវាយទម្លាក់ចូលទឹកប្រឡាយ អមផ្លូវ បណ្តាលឲ្យរងរបួសសៀតថ្កាខាងឆ្វេងហូរឈា រួចជនសង្ស័យយកម៉ូតូជិះ​​គេចទៅ​បា​ត់​តែ​ម្តង​ ។

ក្រោយកើតហេតុ បន្ទាប់ពីជនរងគ្រោះស្រវាឡើងលើផ្លូវវិញ ទើបផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ និងហៅរថយន្ត​ស​ង្រ្គោះ​រ​បស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមះ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ឌុបម៉ូយម្នាក់ចូលទៅក្នុងភូមិកើតហេតុ ហើយបន្ទាប់ពីដាក់ម៉ូ​យ​ចុះ​​ហើយជនរងគ្រោះជិះម៉ូតូវិលត្រឡប់ទៅវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏មានហេតុការណ៍នេះកើតឡើងតែម្តង 

unnamedimage1

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print