អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៍ក្ដៅទៅលើទីតាំងណាដែលបង្កការរំខានដល់ការស្ថាបនាផ្លូវជាតិ

ចែករំលែក៖

ភ្នំពេញ៖ វិធានការរដ្ឋបាលបានចាប់អនុវត្តហើយទៅលើទីតាំងណាដែលរារាំងដល់ការស្ថាបនាផ្លូវជាតិលេខ១ ដែលទីតាំងទាំងនោះត្រូវបានក្រុមការងារអន្តរក្រសួងដោះស្រាយសំណងផលប៉ះពាល់គ្រប់ចំនួនតែមិនព្រមរុះរើចេញដោយស្ម័គ្រចិត្ត នេះជាការបញ្ជាក់របស់លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅនៅគ្រាដែលលោកដឹកនាំកម្លាំងចុះទៅរុះរើទីតាំងប៉ះកង់រថយន្តនិងទីតាំងលក់ទឹកកកមុខវត្តនិរោធ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ។

VID-20151022-WA0124_8723

លោកអភិបាលរងខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌបានធ្វើការណែនាំពីរទៅបីដងរួចមកហើយ..ស្ទើតែរិចបបូរមាត់..ម្ចាស់ទីតាំងធ្វើអាជីវកម្មទាំង២នេះមិនស្តាប់ឡើយ ពោលគឺបង្កការរាំងស្ទះដល់ការស្ថាបនាផ្លូវជាតិ ។ ដោយសារតែទង្វើរបស់ម្ចាស់ទីតាំងមិនអនុវត្តតាមការតែនាំ លោកអភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយលោក ដឹកនាំកម្លាំងចុះមករុះរើនិងចាប់យកសម្ភារៈទាំងអស់ទៅរក្សាទុកបណ្ដោះអាសន្ន ។ ប៉ុន្តែពេលកម្លាំងចុះទៅដល់ ម្ចាស់ទីតាំងបែរជាស្ម័គ្រចិត្តរុះរើដឹកសម្ភារៈដោយខ្លួនឯង ។

លោកអភិបាលរងខណ្ឌបានបន្តទៀតថា  នៅសល់ទីតាំងមួយចំនួនទៀតដែលទទួលបានសំណងរួចហើយ តែមិនព្រមស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង ។ ដើម្បីបញ្ចៀសនូវការប៉ះពាល់ដល់សតិអារម្មណ៍ជាមួយម្ចាស់ទីតាំងទាំងនោះលោកអភិបាលខណ្ឌ បានធ្វើការណែនាំអោយចៅសង្កាត់ចុះ ផ្សព្វផ្សាយដល់ម្ចាស់ទីតាំងដែលនៅសេសសល់អោយរុះរើចេញដោយស្ម័គ្រចិត្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវជាតិលេខ១ ។

ប្រសិនបើម្ចាស់ទីតាំងទាំងនោះនៅតែមិនអនុវត្តតាមការណែនាំ គណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលចុះទៅរុះរើនិងវាយកម្ទេចចោលហើយតម្រូវអោយម្ចាស់ទីតាំងបង់សេវ៉ាដល់ក្រុមការងារដែលចុះទៅវាយកម្ទេច ។

ជាមួយគ្នានេះដែរសូមអំពាវនាវដល់ម្ចាស់ទីតាំងមួយចំនួនដែលទទួលបានសំណង ហើយមិនទាន់រុះរើចេញ សូមប្រញាប់រុះរើដោយស្ម័គ្រចិត្តដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវជាតិលេខ១នេះ និងសូមអោយ អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិដែលកំពុងតែដំណើរ ការស្ថាបនេះមេត្តាយោគយល់ ដល់ក្រុមការងារនិងអាជ្ញាធរខណ្ឌ ព្រោះស្ថានភាពផ្លូវមាន ការលំបាក ស្ទះចរាចរ និងចង្អៀត ៕

VID-20151022-WA0112_1299 VID-20151022-WA0124_150786 VID-20151022-WA0124_3662 VID-20151022-WA0112_25006

ដោយ៖ សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print