ខេត្ដព្រះសីហនុ៖ បុរសម្នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថខេត្ដព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចស្នាក់ ការសន្ដិសុខអ.ហ៤០១ ឃាត់ខ្លួនបញ្ជូន ទៅតុលាការ ។ ការឃាត់ខ្លួនជនលក់ថ្នាំ ញៀនខាងលើនេះធ្វើឡើងកាលពីវេលា ម៉ោង១២និង២០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុម៤ ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
មន្ដ្រីអាវុធហត្ថឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ហួន ចន្ថា ហៅ តាត្រីកាម៉ុង អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិ គៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។ បច្ចុប្បន្នស្នាក់នៅ កន្លែងចាប់ខ្លួនខាងលើ។
មន្ដ្រីដដែលបានបញ្ជាក់ថា ជាមួយ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតបានម៉ាទឹកកក១៧ កញ្ចប់ ទម្ងន់១,៨៧ក្រាម ដបសម្រាប់ ជក់ថ្នាំញៀន១, ដែកកេះ៥ និងសម្ភារ មួយចំនួនទៀត។ ក្នុងនោះសមត្ថកិច្ច បានដកហូតទូរស័ព្ទដៃ៣គ្រឿង, ប្រាក់ ចំនួន១៧៥.០០០រៀល, ម៉ូតូម៉ាកស៊ីរុស ១គ្រឿង គ្មានស្លាកលេខ និងគ្រាប់ឃ្លី សម្រាប់បាញ់កាំភ្លើងច្នៃចំនួន៦៧គ្រាប់។
បច្ចប្បន្នជនសង្ស័យខាងលើនេះត្រូវ បានបញ្ជូនទៅតុលាការដើម្បីចោទ ប្រកាន់និងឃុំខ្លួននៅពន្ធនាគារបណ្ដោះ អាសន្នរង់ចាំដល់ថ្ងៃបើកសវនាការ តាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ