ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនណាន កុសម្នាក់ត្រូវបានប្រធានក្រុមហ៊ុនរបស់ ខ្លួនប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនដោយជន សង្ស័យរូបនេះបានយករថយន្ដសាំយ៉ុង២ គ្រឿងរបស់ក្រុមហ៊ុនទៅបញ្ចាំយកប្រាក់ ទៅលេងល្បែងចាញ់ម៉ត់ ។
ការឃាត់ខ្លួនជនសង្ស័យដែលជា បុគ្គលិកក្រុមហ៊ុនខាងលើនេះសមត្ថកិច្ច បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចក្រុម៩ ភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ញឹក រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១១៦ឈ ផ្លូវលំ ភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះដែលជាម្ចាស់រថយន្ដ ឈ្មោះ សេង កាលីវ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៣៥Eo ផ្លូវលេខ២០៤ ភូមិតាខ្មៅ សង្កាត់-ក្រុង តាខ្មៅ ខេត្ដកណ្ដាល មុខរបរជាប្រធាន គ្រប់គ្រងក្រុមហ៊ុនណានកុស ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ការ ឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺយោង តាមពាក្យបណ្ដឹងជនរងគ្រោះជាម្ចាស់ រថយន្ដដែលបានប្ដឹងកាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៥ ហើយដល់ថ្ងៃទី២២ ខែ តុលា វេលាម៉ោង៤រសៀលជនសង្ស័យ ត្រូវបានឃាត់ខ្លួនយកមកសួរនាំនិង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌ ។
ទាក់ទិននឹងករណីខាងលើនេះតាម ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០១៥ ក្រុមហ៊ុនបាន ឱ្យជនសង្ស័យបើករថយន្ដសាំយ៉ុង១គ្រឿង ទៅយកភ្ញេ្ញៀវនៅខេត្ដកំពង់ស្ពឺឆ្ពោះមក រាជធានីភ្នំពេញ ។ លុះដឹកភ្ញៀវមកដល់ ភ្នំពេញរួចហើយជនសង្ស័យក៏បានយក រថយន្ដសាំយ៉ុងទៅទុកនៅក្រុមហ៊ុនវិញ តែនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ជន សង្ស័យក៏បានចូលទៅយករថយន្ដចេញ ពីក្រុមហ៊ុនអស់ចំនួន២គ្រឿង ហើយបិទ ទូរស័ព្ទ តេមិនចូលរហូត ។ លុះថ្ងៃបន្ទាប់ អ្នកគ្រប់គ្រងរថយន្ដដឹងថា បាត់រថយន្ដ របស់ក្រុមហ៊ុនក៏បានរាយការណ៍ប្រាប់ ទៅថៅកែក្រុមហ៊ុនឱ្យដឹងអំពីដំណឹងនេះ និងទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថ កិច្ចជួយអន្ដរាគមន៍ឈានដល់ការឃាត់ ខ្លួនជនសង្ស័យបានតែម្ដង ៕
ដោយ៖ អារុណរះ