ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឫស្សីកែវឃាត់ ខ្លួនភ្លាមៗ ខណៈជនសង្ស័យបានជិះម៉ូតូ ម្នាក់ឯងអែបទន្ទឹមនឹងម៉ូតូជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកខ្សែកជនរង គ្រោះប្លាទីនទម្ងន់ជិត៣ជី តែសំណាង អាក្រក់បានប៉ះដៃចង្កូតម៉ូតូដួលទាំង អស់គ្នា ។
ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិ ឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ ។
ម៉ូតូជនសង្ស័យដែលជិះម៉ូតូធ្វើសកម្ម ភាពម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CV- 8157 និងជនសង្ស័យមានឈ្មោះ ឡាំ ឌីណា ហៅអាទូ អាយុ២២ឆ្នាំ មានទីលំ នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ ។ ចំណែកជនរងគ្រោះដែលជិះម៉ូតូ រួមគ្នាមានទី១-ឈ្មោះ ផាន់ សុខលី ភេទ ស្រី អាយុ២៧ឆ្នាំ ទី២-ឈ្មោះ ជា សុខន ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទី៣- ឈ្មោះ ខន ដាវុធ ភេទប្រុស អ*ាយុ១១ ជា ចៅ និងទី៤-ឈ្មោះ ហឿន ហេង ភេទ ប្រុស អាយុ១០ខែ ជាចៅ អ្នកទាំង៤ មានទីលំនៅភូមិស្រែដីដុះ ឃុំព្រែក តាទែន ស្រុកពញាឮ ខេត្ដកណ្ដាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងគោលបំណងទៅកាន់ផ្ទះរបស់ ខ្លួន ។ លុះដល់ចំណុចកើតហេតុស្រាប់ តែជនសង្ស័យបានជិះម៉ូតូម្នាក់ឯងមក ក្បែរធ្វើសកម្មភាពឆក់យកខ្សែកពីជន រងគ្រោះបានសម្រេច តែចៃដន្យអាក្រក់ ម៉ូតូទាំង២គ្រឿងបានប៉ះដៃចង្កូតគ្នា បណ្ដាលឱ្យដួល ហើយភ្លាមៗនោះជន សង្ស័យបានព្យាយាមលើកម៉ូតូបើករត់ តែត្រូវសមត្ថកិច្ចដែលនៅជិតនោះ អន្ដរាគមន៍ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវចាត់ការតាមច្បាប់ ៕
ដោយ៖ អារុណរះ