នគរបាលស្រុកខ្សាច់កណ្តាលប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះឲ្យជំនាញស៊ីម៉ាក

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៣គ្រាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលប្រមូលប្រគល់ទៅឲ្យមន្ត្រីជំនាញអង្គភាពជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក ដើម្បីឲ្យមន្ត្រីជំនាញយកទៅរក្សាទុកឬក៏កម្ទេចចោលតាមជំនាញកុំឲ្យគ្រាប់យុទ្ធភ័ណ្ឌទាំងអស់នេះបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

20151022204659

ប្រភពពីមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា គ្រាប់យុទ្ធមិនទាន់ផ្ទុះដែលត្រូវបានប្រគល់ឲ្យជំនាញស៊ីម៉ាកនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ រួមមាន គ្រាប់បែកដៃចំនួន០២គ្រាប់ ,M៣៨១ចំនួន០៣គ្រាប់ ,គ្រាប់ត្បាល់៦០មីលីម៉ែត្រចំនួន០៤គ្រាប់ ,គ្រាប់ត្បាល់៨១មីលីម៉ែត្រចំនួន០១ ,គ្រាប់ផ្លោង១០៥មីលីម៉ែត្រចំនួន០១គ្រាប់ និងគ្រាប់ទម្លាក់២០ផោនចំនួន០២គ្រាប់ផងដែរ ។

ប្រភពដដែលបានបន្តថា គ្រាប់យុទ្ធភ័ណ្ឌចំនួន១៣គ្រាប់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលប្រមូលចេញពីក្នុងដី បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញនាពេលកន្លងមក ហើយបាននាំគ្នារាយការណ៍មកសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ គ្រាប់ទាំងអស់នេះសុទ្ធសឹងជាប្រភេទគ្រាប់នៅសេសសល់តាំងពីសម័យសង្រ្គាម ហើយវានៅមានគុណភាពនៅឡើយ(នៅផ្ទុះ) ៕

20151022204659 (1) 20151022204659 (2) 20151022204659 (3)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print