ភ្នំពេញ៖ ស្រ្តីម្នាក់ជាជនសង្ស័យបន្លំលួចទួរស័ព្ទពីសិស្សសាលាបាក់ទូកម្នាក់នៅក្នុងសាលាបាក់ទូកក៏ត្រូវម្ចាស់ឃើញទាន់ស្រែកថាចោរៗទើបសមត្ថកិច្ចមូលដ្នាននៅក្បែរនោះចាប់បានភ្លាមៗ។នៅវេលាម៉ោង៥នាទី៣០នាទីថ្ងៃទី២ខែធ្នូរឆ្នាំ២០១៧នៅចំណុចសាលាបាក់ទូក ផ្លូវលេខ១៦៩សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ នួន ស្រីនិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរទះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះ សីហា សុសោរភា ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សបាក់ទូក ស្នាក់នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបខ្ញុំជាសិស្សសាលាបាក់ទូកទើបតែចេញពីរៀនមួយស្ទុះក្រោយមកក៏ស្រាប់តែមានស្រ្តីម្នាក់ជាជនសង្ស័យខាងលើបានដើរមកជិតខ្ញុំហើយសក៏បានបន្លំលួចយកទួរស័ព្ទដៃម៉ាកiPhone 6ផ្លើសរបស់ខ្លួន ពេលនោះជនរងគ្រោះក៏ស្រែកថាចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះក៏ត្រូវសមត្ថកិច្ចមូលដ្នាននៅក្បែរនោះឃើញជនសង្ស័យ ក៏ដេញចាប់ភ្លាមៗតែមង្ត។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕