សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC អំពាវនាវឱ្យអ្នកបញ្ជាទិញអន្តរជាតិ បន្តគាំទ្រកម្ពុជា ហើយស្នើកុំឱ្យមានការបកស្រាយស្ថានភាពនយោបាយ ធ្វើប៉ះពាល់លើផលិតកម្មកាត់ដេរ

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា៖​ «ស្ថានភាពនយោបាយបច្ចុប្បន្នមិនគួរត្រូវបានបកស្រាយឱ្យក្លាយទៅជាសកម្មភាពណាមួយ ដែលមានផលប៉ះពាល់អវិជ្ជមានមកលើផលិតកម្មប្រចាំថ្ងៃ និងសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះទេ»។
GMAC បន្តថា៖ និយោជក និងកម្មនិយោជិតទាំងអស់ ព្រមទាំងសហជីព បាននិងកំពុងធ្វើការងារដូចធម្មតា និងដោយសន្តិភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់ និងសេដ្ឋកិច្ចកម្ពុជា។ ការអភិវឌ្ឍនៃឧស្សាហកម្មរបស់យើងរហូតមកដល់ពេលនេះ បានយកប្រជាពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ។ ការអភិវឌ្ឍបន្ថែមទៀត ត្រូវការឱ្យមានដើម្បីជួយប្រជាពលរដ្ឋដទៃៗទៀត ដែលនៅក្រីក្រនៅឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print