ឃាត់ខ្លួនស្រ្តីម្នាក់ក្នុងករណីលួចទួរស័ព្ទដៃ សិស្សសាលាបាក់ទូក នៅសាលាបាក់ទូក

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ជាជនសង្ស័យ​បន្លំលួចទួរស័ព្ទពីសិស្សសាលាបាក់ទូកម្នាក់នៅក្នុងសាលាបាក់ទូកក៏ត្រូវម្ចាស់ឃើញទាន់ស្រែកថាចោរៗទើបសមត្ថកិច្ចមូលដ្នាននៅក្បែរនោះចាប់​​បានភ្លាមៗ។នៅវេលាម៉ោង៥នាទី៣០នាទីថ្ងៃទី២ខែធ្នូរឆ្នាំ២០១៧នៅចំណុចសាលាបាក់ទូក ផ្លូវលេខ១៦៩សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជន​សង្ស័យ​មានឈ្មោះ នួន ស្រីនិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរទះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ សីហា សុសោរភា ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សបាក់ទូក ស្នាក់នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មាន​ពីជនរងគ្រោះបាន​ប្រាប់​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុរូបខ្ញុំជាសិស្សសាលាបាក់ទូកទើបតែចេញពីរៀនមួយស្ទុះក្រោយមកក៏ស្រាប់តែមានស្រ្តីម្នាក់ជាជនសង្ស័យខាងលើបានដើរមកជិតខ្ញុំហើយសក៏បានបន្លំលួចយកទួរស័ព្ទដៃម៉ាកiPhone 6ផ្លើសរបស់ខ្លួន ពេលនោះជនរងគ្រោះក៏ស្រែកថាចោរៗក៏ដេញតាមពីក្រោយរហូតដល់ខាងក្រោយចៃដន្យពេលនោះក៏ត្រូវ​​សមត្ថកិច្ចមូលដ្នាននៅក្បែរនោះឃើញជនសង្ស័យ ក៏ដេញចាប់ភ្លាមៗតែមង្ត។

ក្រោយ​ពេល​កើតហេតុជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print