ឈូសដីក្នុងបរិវេណអនុវិទ្យាល័យប៉ះគ្រាប់បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក គ្រូ អ្នកគ្រូ អនុវិទ្យាល័យកោះរំដួល បានជួលគ្រឿងចក្រយកមកឈូសឆាយដីក្នុងបរិវេណសាលាផ្នែកខាងក្រោយ ប៉ះកាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២គ្រាប់បង្កការភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែសំណាងល្អមិនបង្កការគ្រោះថ្នាក់អ្វីនោះទេ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបរិវេណអនុវិទ្យាល័យកោះរំដួលផ្នែកខាងក្រោយ ស្ថិតក្នុងភូមិ.ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្សាចំបក់បានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន ២គ្រាប់នោះ ដើម្បីសុវត្ថិភាពបានយកមករក្សាទុកជាបណ្ដោះអាសន្នហើយ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់បន្ទាប់ពីលោក គ្រូ អ្នកគ្រូរាយការណ៍ជូន។

ប្រភពព័ត៌មានខាងលើបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២គ្រាប់នេះ ជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ដែលបន្សល់នៅពីសម័យកាលសម័យសង្រ្គាមនៅ កម្ពុជា ហើយគ្រាប់បានយកមករក្សាទុករួចរាល់ដែររងចាំប្រគល់ឲ្យមន្រ្តីជំនាញ គ្រាប់រំសេវប៉ុណ្ណោះ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print