ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ១២ និង ១០ នាទី ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ គ.ស.២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាល ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅដំណាក់គគីចំណុចលេខ (១៩៦៦០-៥៩៨៨២)ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ៖
១-ឈ្មោះ អ៊ូម ញ៉ាតសៃ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិប៉ាក់កែ ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី
២-ឈ្មោះ សូរ ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។
ដកហូតម៉ាស៊ីនអាឈើចំនួន ០២ គ្រឿង ដុំដែកដូយ ចំនួន ០១ គ្រឿង និងដើមឈើរាជកុលអារួចមួយចំនួននៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕
...
ដោយ៖ បុឹម ពិន