ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ក្រោយបញ្ចប់កម្មវិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជារាស្ត្រ និងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅម៉ោងជាង១០៖៤០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
បន្ទាប់ពីពិធីបួងសួងសុំ ចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដោយបានចាប់ផ្តើម នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ទោះបីសម្តេចតេជោ ហ៊ុន សែន មានភារកិច្ចដ៏មមាញឹកការទូតក្រៅប្រទេសក៏សម្តេចឆ្លៀតអញ្ជើញជាអធិបតី ក្នុងពិធីបួងសួង និងមានការចូលរួមដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ៕
ដោយ៖ សុខ ខេមរា