នាវាស្ទូចត្រីទេសចរណ៍ បុកនាវាដឹកប្រេងស្លាប់ ១៣នាក់នៅជិតប្រជុំកោះ​ Yeongheung កូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា៖ កាលពីថ្ងៃទី​៣ខែធ្នូ ​នាវាស្ទូចត្រី មួយគ្រឿងរបស់កូរ៉េខាងត្បូង បានក្រឡាប់លិចនៅតំបន់សមុទ្រ​ភាគ​ខាងលិច​ប្រទេសនេះ ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹកប្រេង ដែលមានទំហំធំជាង នាវាស្ទូចត្រី បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់និងពីរនាក់បាត់ខ្លួន។

ប៉ូលិសកូរ៉េខាងត្បូង​បានឲ្យដឹងថា៖​ នាវាសម្រាប់ ស្ទួចត្រី កម្សាន្ត​ SeongChang-1មានចំណុះ ៩,៧៧តោន ដោយមាននាវឹក ២នាក់និង ភ្ញៀវស្ទួចត្រី​កម្សាន្ត ២០នាក់នៅលើនាវាខាងលើ បានបុកជាមួយនិងនាវាដឹកប្រេង Myongjing ​មានចំណុះ ៣៣៦តោន ស្ថិតនៅតំបន់សមុទ្រ នៅជិតប្រជុំកោះ​ Yeongheung កូរ៉េខាងត្បូង។

ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ៤និង ៩នាទីព្រឹកថ្ងៃទី​៣ខែធ្នូ (ម៉ោងក្នុងតំបន់) ស្ថិតនៅភាគខាងលិចកំពុងផែរ​ Jindu លើកោះ​ Yeongheung ​១,៦គីឡូម៉ែត្រ ។ ប៉ូលិសកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ចំនួនអ្នកស្លាប់​ដោយសារតែ អាកាសធាតុត្រជាក់ខ្លាំង​នៅរដូវរងា​ ពេលធ្លាក់ចូលទឹក ពិបាកក្នុងការជួយសង្គ្រោះ។

នេះជាហេតុការគ្រោះថ្នាក់ទ្រង់ទ្រាយធំទីពីរហើយ កើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំង​ពីគ្រោះថ្នាក់លេចនាវា​នៅលើកោះ​ Jeju កាលពីខែកញ្ញាឆ្នាំ​២០១៥សម្លាប់​មនុស្ស​១៥នាក់​ដែលជាសិស្ស។ប៉ូលិស ការពារដែនសមុទ្រ បាន សហការ​ជាមួយ កម្លាំងទាហានជើងទឹក​ស្វែងរកអ្នកបាត់ខ្លួននៅក្នុងហេតុការខាងលើ​ ។ កម្លាំងទាហានជើងទឹកបានបញ្ជូន នាវា យាមល្បាត chungbuk ​និងឧទ្ធម្ភាគច័ក្រ រួមទាំអ្នកមុជទឹក ទៅស្វែងរកអ្នកដែលបាត់ខ្លួន។
ជនរង្គ្រោះស្លាប់នៅក្នុងហេតុការខាងលើ មានអាយុចាប់ពី​៣០ដល់​៧០ឆ្នាំ ដែលកំពុងតែធ្វើដំណើរ ស្ទូចត្រី​កម្សាន្ត។ អ្នករងរបួសកំពុងតែជួយសង្គ្រោះ​នៅក្នុង មន្ទីពេទ្យពីរផ្សេងគ្នា។ស្ថិតនៅក្នុងខេត្ត​ Gyeonggi៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print