សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា៖ កាលពីថ្ងៃទី៣ខែធ្នូ នាវាស្ទូចត្រី មួយគ្រឿងរបស់កូរ៉េខាងត្បូង បានក្រឡាប់លិចនៅតំបន់សមុទ្រភាគខាងលិចប្រទេសនេះ ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹកប្រេង ដែលមានទំហំធំជាង នាវាស្ទូចត្រី បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់និងពីរនាក់បាត់ខ្លួន។
ប៉ូលិសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាវាសម្រាប់ ស្ទួចត្រី កម្សាន្ត SeongChang-1មានចំណុះ ៩,៧៧តោន ដោយមាននាវឹក ២នាក់និង ភ្ញៀវស្ទួចត្រីកម្សាន្ត ២០នាក់នៅលើនាវាខាងលើ បានបុកជាមួយនិងនាវាដឹកប្រេង Myongjing មានចំណុះ ៣៣៦តោន ស្ថិតនៅតំបន់សមុទ្រ នៅជិតប្រជុំកោះ Yeongheung កូរ៉េខាងត្បូង។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ៤និង ៩នាទីព្រឹកថ្ងៃទី៣ខែធ្នូ (ម៉ោងក្នុងតំបន់) ស្ថិតនៅភាគខាងលិចកំពុងផែរ Jindu លើកោះ Yeongheung ១,៦គីឡូម៉ែត្រ ។ ប៉ូលិសកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ចំនួនអ្នកស្លាប់ដោយសារតែ អាកាសធាតុត្រជាក់ខ្លាំងនៅរដូវរងា ពេលធ្លាក់ចូលទឹក ពិបាកក្នុងការជួយសង្គ្រោះ។
នេះជាហេតុការគ្រោះថ្នាក់ទ្រង់ទ្រាយធំទីពីរហើយ កើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពីគ្រោះថ្នាក់លេចនាវានៅលើកោះ Jeju កាលពីខែកញ្ញាឆ្នាំ២០១៥សម្លាប់មនុស្ស១៥នាក់ដែលជាសិស្ស។ប៉ូលិស ការពារដែនសមុទ្រ បាន សហការជាមួយ កម្លាំងទាហានជើងទឹកស្វែងរកអ្នកបាត់ខ្លួននៅក្នុងហេតុការខាងលើ ។ កម្លាំងទាហានជើងទឹកបានបញ្ជូន នាវា យាមល្បាត chungbuk និងឧទ្ធម្ភាគច័ក្រ រួមទាំអ្នកមុជទឹក ទៅស្វែងរកអ្នកដែលបាត់ខ្លួន។
ជនរង្គ្រោះស្លាប់នៅក្នុងហេតុការខាងលើ មានអាយុចាប់ពី៣០ដល់៧០ឆ្នាំ ដែលកំពុងតែធ្វើដំណើរ ស្ទូចត្រីកម្សាន្ត។ អ្នករងរបួសកំពុងតែជួយសង្គ្រោះនៅក្នុង មន្ទីពេទ្យពីរផ្សេងគ្នា។ស្ថិតនៅក្នុងខេត្ត Gyeonggi៕
ដោយ៖ មែវ សាធី