អៀម សុខា អ្នកជំនាញតុបតែងមុ​ខ​តួខ្មោ​ចក្នុ​ង​រឿង “សសរ​កន្លោង”

ចែករំលែក៖

​ភ្នំពេញ៖ ការតុបតែងតួខ្មោចប្លែកពីភាពយន្តដទៃបានទាក់ទាញអ្នកគាំទ្រខ្លាំង និងទទួលបានការកោតសរសើរអំពីទឹកដៃនៃការតុបតែងមុខដងខ្លួនមិនចាញ់ភាពយន្តបរទេសនោះទេ។អៀម សុខា បាន​លេច​មុខ​មាត់​ខ្លាំ​ងគ្រា​ដែ​លោក​បាន​ចូល​រួម​ស​ម្តែង​ក្នុង​ភាព​យ​ន្តខ្នា​តធំ​របស់ផ​លិត​កម្ម​ឥ​ន្ទ្រានិ​ម្មិត​រឿង “សស​រក​ន្លោង​”ដែលបាននឹ​ង​កំពុ​ង​តែ​ផ្ទុះកា​រគាំ​ទ្រខ្លាំ​ង ហើយលោកក៏ជាអ្នកជំនាញតុបតែងមុខខ្មោចក្នុងរឿងដ៏គួរឲ្យខ្លាចនេះផងដែរ។​ ​
លោក អៀម សុខា បានសម្តែងជាតួ​ ​ភេទ​ទីបី ​នៅក្នុងរឿង”សសរកន្លោងផងដែរ​។ លោកបាន​ ​បញ្ជាក់​ថា​ លោកធ្លា​ប់បា​ន​ចូល​រួម​សម្តែង ចាប់​តាំង​ពីឆ្នាំ​២០០៦​មក​ម៉្លេះក្នុ​ងរឿង​”ប​ង​អើយ​កុំ​ខ្លាច​អូន​អី” និង​បទ​ចម្រៀង ​របស់​ផលិ​ត​កម្ម​ហង្ស​មា​ស​​ជា​ដើ​ម ប៉ុន្តែ​ដោ​យសា​រ​ការ​ជាប់​សិក្សា​លើ​ជំនា​ញ​ផា​ត់មុ​ខ​ទើ​បលោ​កបោះ​ប​ង់ចោ​ល​មួ​យរ​យៈពេល​។ លោក​ប​ន្តថា​ក្រៅ​ពីជំ​នា​ញផា​ត់មុ​ខលោក​ក៏ចា​ប់​អារ​ម្មណ៍​ខ្លាំង​លើកា​រតុប​តែង​មុខបែប​ប្លែកៗ​ ពិ​សេសមុ​ខ​ខ្មោច​និង​ស្នាម​របួ​សជា​ដើម។ លោកបា​នចា​ប់​ផ្តើម​សិក្សា​ទាំ​ងពី​គ្រូជំ​នាញ​មក​ពីប្រទេស​ថៃ​ និង​ការសិ​ក្សាបន្ថែ​មពីលើប​ណ្តា​ញInternet ។ លោក​ថា កន្លង​មក​ទស្សនិក​ជន​បានលើ​ក​ឡើង​ថា កា​រតុ​ប​តែង​ខ្មោចបែ​បខ្មែ​រគឺ​ដដែ​លៗមិ​នមា​ន​អ្វីប្លែ​ក​ទើប​លោក​ចាប់​ផ្តើមច្នៃប្រ​ឌិ​តថ្មី​ជាមួ​យ​នឹ​ងកា​រហ្វឹ​កហា​ត់ប​ន្ថែម​ទើប​លេ​ច​ចេញ​រូប​រា​ង​ខ្មោច​បែប​ថ្មី​ដែ​លអ្ន​កឃើញ​ទាំ​ងក្នុ​ង​រឿង និង​ក្រៅឆា​កភ្ញា​ក់ផ្អើ​លនិងភ័​យខ្លាច។ ទោះជា​យ៉ាង​ណានេះគឺ​ជាលើ​កទីមួ​យដែ​រដែ​លលោ​កតុ​បតែ​ងខ្មោ​ច​ប្លែ​កបែ​បនេះ ហើយ​វាក៏​មា​នកា​រលំ​បាកច្រើ​នក្នុ​ងកា​រតុប​តែង​ព្រោះវត្ថុ​ធា​តុ​ដើម​ត្រូវ​ទិញ​មក​ពីប្រ​ទេស​ថៃមា​ន​តម្លៃ​ថ្លៃ​ ហើ​យ​ត្រូវ​ធ្វើយ៉ា​ង​ណាឲ្យ​ការតុប​តែ​ង​នេះជា​ប់​បាន​ល្អព្រោះ​តែតួ​សម្តែ​ង​ត្រូវ​សម្តែ​ង​ស្ទើពេ​ញមួ​យ​ថ្ងៃនោះ​។ លោក​បញ្ជា​ក់​ដែ​រថា ផលិត​កម្ម​ក្នុងស្រុក​មួយ​ចំនួនមិនហ៊ានចំ​ណា​យលើ​ការ​តុប​តែង​ខ្មោច​ ឬមុ​ខរបួស​ច្រើន​គឺធ្វើ​ទៅ​តាម​ទម្លា​ប់ ហើ​យវា​គឺ​ជាចំណុ​ចដែ​លខ្វះ​ការ​ចា​ប់អារ​ម្មណ៍។ លោកថា​វត្ថុ​សម្រាប់តុ​បតែ​គឺទិ​ញ​ពីក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ថៃជា​ដើ​ម ​ទាំងម្សៅលា​យ​ និងឈា​ម​សប​និម្មិ​ត​ជា​ដើម​ ព្រោះ​ត្រូវ​ប្រាក​ដថា​ពេល​តុប​តែ​ដូច​រ​បួសស្នា និងខ្មោចពិ​តៗ​ពិសេ​សមិ​នប្រតិ​ក​ម្មស្បែក​ និ​ង​ប៉ះពាល់​ដ​ល់អា​រ​ម្មណ៍​តារា​ស​ម្តែង​ជាដើ​ម។ លោកថា​ អ្វីដែ​លលោ​ករំភើប​ចិត្ត​គឺទ​ទួ​លបា​នកា​រ​កោ​តស​រ​សើរ​ ​និ​ងលើ​កទឹ​ក​ចិត្ត​ច្រើន​ពី​ផលិ​ត​ករ ​និងទ​ស្សនិក​ជន នៅ​ពេល​ដែលស្នាដៃ​តុប​តែង​នេះទ​ទួល​បាន​ការ​ចាប់​អារម្ម​ណ៍ខ្លាំ​ង។
តារាស​ម្តែងវ័​យ៣២ឆ្នាំ​រូប​នេះប​ញ្ជាក់​ថា ​ពេលនេះ​លោក​ទទួ​លបា​នកា​រស​ម្តែង​ភាពយន្តថ្មីៗ​មួយចំ​នួន​ទៀតជាប​ន្តដូ​ចជា​រឿង​”​ម៉ាដាម ​អាប” ជាដើ​ម។លោករំ​ពឹ​ងទុ​កដែ​រថា​ ស្នាដៃតុ​បតែ​ង​ថ្មីៗ​ប្លែក​ៗជាច្រើ​នទៀត​នឹង​បន្ត​លេច​រូ​បរា​ងនៅពេលខា​ង​មុខ ហើយវា​នឹង​រួ​មចំ​ណែក​លើក​កម្ព​ស់មុ​ខមាត់​វិស័​យ​ភាពយ​ន្តខ្មែ​រក្នុងតំបន់ផងដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print