ខេត្តកណ្ដាល៖រឿងគ្រឿងញៀនជាង១០០កញ្ចប់ ជនជាប់ចោទពីរនាក់ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៤ ខែធ្នូ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ។
ជនជាប់ចោទមានឈ្មោះ ទុំ វត្ថា ហៅក្រូច អាយុ២១ឆ្នាំ និង ឈ្មោះ ថុន រ័ត្ន អាយុ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយដកហូតបានគ្រឿងញៀនជាង១០០កញ្ចក់និងវត្ថុតាងបទល្មើសមួយចំនួនទៀត ៕
ដោយ៖ (ដោយ:ឆ ដា)