ប្រជាពលរដ្ឋ ស្រុកអន្លង់វែង វ័ន្ត ក ចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ សាខាស្រុក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានប្រើសេវាកម្ចីប្រាក់ ពីមីក្រូហរញ្ញវត្ថុអេអឹមខេ កំពុងវ័ន្ត ករ ។ ក្រោយពីបាន ខ្ចីប្រាក់១០លានរៀល បង់រំ លួសបាន៧ខែទៅបង់ផ្ដាច់ប្រាក់ដើមគឺខាងធនាគារ បានគិតការប្រាក់សរុប៣ឆ្នាំពេញ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហៀក គួ ភេទប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិរំចេក ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានអោយដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នេះថា កន្លងទៅ ពួកគាត់បានកម្ចីប្រាក់ជាក្រុម ពីមីក្រូហរញ្ញវត្ថុអេអឹមខេ បីលានរៀល ក្នុងរយះពេលខែដល់កំណត់សងដើមវិញ អោយគាត់សង ប្រាក់ដើមរហូតដល់បីលាន៥៥ម៉ឺន ពេលមកដល់ផ្ទះឈ្លោះប្រកែកជាមួយនិងគ្រួសារដោយសារលើសទឹកប្រាក់ច្រើនពេក ពេលពួកគាត់មកធ្វើការ តរវ៉ាទើបខាងអេអឹមខេប្រគល់ប្រាក់៣០ម៉ឺនមកវិញ។ ពួកគាត់បន្ដថា៖ក្រោយមកគ្រួសារគាត់ បានទៅកម្ចីប្រាក់ពីគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ អេអឹមខេ ចំនួន១០លានបន្ដទៀត ក្នុងកិច្ចសន្យាបីឆ្នាំ គាត់បានបង់ រំលួសដើមនិងការប្រាក់ក្នុងមួយខែជាង៤០ម៉ឺនរៀលបានចំនួន៧ខែ មានទឹកប្រាក់សរុប២លាន8សែនរៀល គាត់ក៍បានយកប្រាក់ទៅបង់ផ្ដាច់ ស្រាប់តែខាង ធនាគារ អោយគាត់បង់ប្រាក់ថែមពីលើប្រា ក់ដើមបង់រំលួស ៧ខែនោះ ១០លាន ៥៥ម៉ឺន ៣០០០ពាន់បន្ថែមទៀត។
មានន័យថាការប្រាក់និងប្រាក់ដើមដែលគាត់បានបង់រំលួស៧ខែ សរុបទឹកប្រាក់ជិតបីលាន នោះគឺអត់មានរំលួសដើមបានខ្លះឡើយ។នៅពេលពួកគាត់ទៅបង់ប្រាក់ផ្ដាច់បែរជាឡើងលើសប្រាក់ដើមជាង៥០ម៉ឺនរៀលបន្ថែមទៀត។
ពួកគាត់បានរអ៊ូរទាំថាលែងមានជំនឿនិងទំនុកចិត្តទៅលើមីក្រូហរញ្ញវត្ថុអេអឹមខេទៀតហើយ ហើយក៏សូមអោយបងប្អូននៅទូទាំងប្រទេសមានការប្រុងប្រយត្ន័ផង ពីព្រោះពួកគាត់ម្នាក់ៗត្រូវបានចាញ់បោក ខាងអេអឹមខេពីលើកមកហើយ រហូតម្នាក់ចង់វ័ន្ត ករ សងគេមិនចង់រួច។
លោក ពៅ ចន្ធី ប្រធានសាខាគ្រឹះស្ថានមីក្រូហរញ្ញវត្ថុខេត្តឧត្តរមានជយ័បានអោយដឹងតាមទូសព្ទ័ថា៖ ចំពោះកាចោទថាខាងលោកបានកឹបកេង ឬក៏បន្លំនោះគឺគ្មានទេ ចំពោះអតិថិជនដែលបានខ្ចីប្រាក់ពីខាងលោកនោះគឺមានកុងត្រា បើបង់រំលួសដើមនិងការប្រាក់មិនបាន២ភាគ៣នៃឆ្នាំកុងត្រាទេនោះនិងមានការផាកពិន័យ ។
លោកបន្ដថាអាតិថិជនដែលកម្ចី១០លានរៀល ហើយបានបង់ការនិងដើមរយះពេល៧ខែជិតបីលាន ហើយបង់សងដើម១០លាន៥៥ម៉ឺន ៣០០០រៀលបន្ថែមលើការប្រាក់និងរំលួសដើមនោះ គឺត្រឹមត្រូវដោយសារតែខាងលោកធ្វើការផាកពិន័យគឺតម្រូវអោយបង់ការហូតដល់កំណត់ឆ្នាំកុងត្រា គឺបង់ការសរុបបីឆ្នាំពេញ៕

...

ដោយប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print