ខេត្តឧត្តរមានជ័យ ៖ មន្ត្រីយោធាម្នាក់បានគស្លាប់ នៅក្នុងទីបញ្ជាការដ្ឋានកាំភ្លើងធំប្រចាំទិសទី៣ យុទ្ធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមន្ត្រីយោធាខាងលើ ឈ្មោះ កែវ មឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិទន្លេកន្ទ្រិស ឃុំសំរោងទង ស្រុកខេត្តកំពង់ស្ពឺ មានឋាន្តជាអនុសេនីយឯក មុខងារជាមេបញ្ជាការរងកងអនុសេនាធំលេខ២ វរសេនាតូចលេខ៨៤ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការប្រចាំទិសទី៣ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សពជនរគ្រោះពិតជាស្លាប់ ដោយសារខ្យល់គប្រាកដមែន។ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកណើតតាមប្រពៃណហើយ៕ ប៉ែន នួន
...