កាលពីថ្ងៃទី៦ខែធ្នូប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសជាផ្លូវការ ធ្វើឲ្យក្រឡាប់ច័ក្រនៅគោលនយោបាយ របស់អាមេរិកដែលបានអនុវតជាង ៧ទស្សវត្សន៍ កន្លងមក គឺទទួលស្គាល់ជេរ៉ូហ្សឺឡឹមជារដ្ឋធានីរបស់អីស្រាអែល ធ្វើឲ្យប្រទេសក្នុងតំបន់ប្រឆាំងយ៉ាងខ្លាំង។
ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា៖ សេតវិមានថា«ខ្ញុំបានសម្រេចថា នេះជាពេលវេលាសមស្របដើម្បីទទួលស្គាល់តំបន់ជេរ៉ូហ្សឺឡឹមជារដ្ឋធានីរបស់អីស្រាអែល ។ ប្រធានាធិបតីអាមេរិកជាច្រើនជំនាន់កន្លងមក បានqqqត្រឹមតែសន្យាមិនអាចអនុវត្តការពិតនោះឡើយ តែពេលនេះខ្ញុំ និងអនុវតន៍នៅអ្វីដែលខ្ញុំ បានសន្យា»។
ប្រធានាធិបតីអាមេរិក បញ្ជាមកក្រសួងការបរទេស ចាប់ផ្តើមដំណើរការផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅកានជេរ៉ូហ្សឺឡឹម។ ពាក់ព័ន្ធនឹងប្រតិកម្ម របស់មេដឹកនាំប្រទេសអារ៉ាប់ ៥រូប ដែលជាសម្ព័ន្ធមិត្តអាមេរិក លោកត្រាំ បញ្ជាក់ថា ការដែលអាមេរិកទទួលស្គាល់មិនមានន័យថាអាមេរិក ផ្លាស់ប្តូរគោលនយោបាយព្រំដែន រវាងអីស្រាអែលនិងប៉ាឡេស្ទីននាពេលអនាគត។
លោកត្រាំ បញ្ជាក់ថា៖«យើង មិនបានបង្ហាញពីទស្សនចុងក្រោយ ពាក់ព័ន្ធនិងព្រំដែន ចុងក្រោយ និងដែនអធិបតេយ្យ របស់អីស្រាអែល និងតំបន់ជេរ៉ូហ្សឺឡឹម។ទាំងនោះជាបញ្ហា របស់ប្រទេសទាំងពីរ។ ប៉ុន្តែអាមេរិកq នៅតែគាំទ្រ ដល់ការបង្កើតកិច្ចព្រមព្រៀងសន្តិភព នៅពេលដែលភាគីសង្ខាងបានព្រមព្រៀង»។
ប្រធានាធិបតីអីស្រាអែលលោក ប៊ែនចាមីន នេតានយ៉ាហូ បានអបអរសាទរដល់ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ ដោយចាត់ទុកថានេះជាប្រវត្តិសាស្ត្រ ដ៏សំខាន់បំផុត។
ក្នុងពេលជាមួយគ្នានេះប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូតអាបាសបានបញ្ជាក់ថា ទីក្រុងជេរ៉ូហ្សឺឡឹមគឺជារដ្ឋធានីប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន។ ការប្រកាសរបស់លោកត្រាំគឺជា ការដើរថយក្រោយរបស់អាមេរិក នៅក្នុងបញ្ហាដោះស្រាយវិបត្តិ ក្នុងនាមជាអាជ្ញាកណ្តាល ជាប្រទេសមហាអំណាចស្វែងរកសន្តិភាពឲ្យពិភពលោក។
ជាមួយគ្នានេះប្រទេសអារ៉ាប ជាច្រើន បានប្រកាសមិនទទួលស្គាល់ ការសម្រេចខាងលើរបស់លោកត្រាំ។ រដ្ឋមន្ត្រីការបរទេសកាតា បានបញ្ជាក់ថា សកម្មភាព របស់អាមេរិក មិនខុសអ្វីពីការ«បញ្ជាណាដែល ព្យាយាមស្វែងរកសន្តិភាព» ។សកម្មភាពខាងលើបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងដល់ដំបន់ទាំងមូល។
ព្រះមហាក្សត្រហ្ស៊កដង ក៏បានបញ្ចាក់ផងដែរថា ការទទួលស្គល់ជេរ៉ូហ្សឺឡឹមគឺគ្មានតម្លៃឡើយ ។ ក្រៅពីនេះព្រះមហាក្សត្រសាឌីអារ៉ាប៊ីក៏ បានប្រឆាំងនិងសកម្មភាពខាងលើផងដែរ។ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz Al Saud បានធានាអះអាងចំពោះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថាការទទួលស្គាល់ និងការផ្លាស់ប្តូរទីតាំង ស្ថានទូតទៅក្រុងយេរ៉ូសាឡឹម គឺជាជំហានដ៏គ្រោះថ្នាក់មួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមាន និងធ្វើឲ្យជនមូស្លីមរង ផលវិបាកនៅជុំវិញពិភពលោក ។
សេចក្តីរាយការណ៍ក្នុងស្រុកមួយ បានរាយការណ៍ថា ព្រះមហាក្សត្សអារ៉ាប់ បានមានព្រះបន្ទូលដូច្នេះ តាមរយៈការហៅទូរស័ព្ទពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបានពិភាក្សាអំពីការ អភិវឌ្ឍទីក្រុងយេរ៉ូសាឡឹម ។
ស្តេចអារ៉ាប់ បានធានាចំពោះលោក ដូណាល់ ត្រាំ ថាការប្រកាសណាមួយ នៅលើក្រុងយេរ៉ូសាឡឹម មុនពេលដំណោះស្រាយបញ្ហានេះ នឹងប៉ះពាល់ដល់ការចរចា សន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
ស្ថានភាពកាន់តែក្ដៅហើយ ដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវដល់ពិភពឥស្លាម ប្រឆាំងនឹងផែនការ របស់សហរដ្ឋអាមេរិក ដើម្បីទទួលស្គាល់ក្រុងយេរ៉ូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី Khamenei ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press ថា “ប៉ាឡេស្ទីននៅថ្ងៃនេះ គឺជាបញ្ហានយោបាយ ដែលកំពុងប្រឈមនឹងប្រជាជនឥស្លាម ហើយមនុស្សគ្រប់គ្នាមានកាតព្វកិច្ច ត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅសេរីភាព និងសង្គ្រោះរបស់ខ្លួន” ។
ការកត់សម្គាល់របស់លោកស្រី Khamenei ធ្វើឡើងនៅក្នុងការថ្លែងទៅកាន់ មន្ត្រីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសម៉ូស្លីម និងអ្នកចូលរួមនៃសន្និសីទ យូអិនអន្តរជាតិលើកទី៣១ ដែលប្រារព្ធធ្វើឡើង នៅទីក្រុងតេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់៕
ដោយ៖ មែវ សាធី