រថយន្ដBMWបុកជាមួយរថយន្ដFUSO បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែមិនបណ្ដាលអោយមានអ្នករបួសទេ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដBMWមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងស្រុងដោយសារតែបុកជាមួយរថយន្ដដឹកទំនិញធន់ធំមួយគ្រឿងម៉ាកFUSOចំពីមុខពេញទំហឹងហើយជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងការខូចខាតផងដែរ ។

image1

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកBMW ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2W-5699 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុមានរថយន្ដដឹកទំនិញធន់ធំមួយគ្រឿងម៉ាកFUSO ពណ៍ស ពាក់ស្លាកលេខ តាកែវ3A-1582 ធ្វើដំណើរបញ្ច្រាសទិសគ្នា បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរថយន្ដBMW ខ្ទាតទៅបុកទ្វាផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងការខូចខាតនិងរថយន្តBMWរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុអ្នកបើករថយន្ដFUSOបើកទ្វារថយន្ដចុះរត់គេចខ្លួនបាត់។ ក្រោយមកកម្លាំងជំនាញបានចុះធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

image2

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print