បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​បុក​រថយន្ត​បើក​ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​រថយន្ត​ធុន​ធំ​បើក​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​រន្ធត់​ចិត្ត​គ្រប់ៗ​គ្នា​ ។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​ បន្ទាប់​ពី​ឃើញ​មាន​មនុស្ស​ស្លាប់​ ។​

20151023182554

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦​ ស្ថិត​ក្នុងភូមិ​ស្រះ​សង្គម​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ​ ប៉ាក​ ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាំ​កម្មករ​រោងចក្រ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ត្រ​យ៉ឹ​ង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CD-7627​ ។​ ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0066​ ជា​ប្រភេទ​រថយន្ត​ស​ណ្តោ​យ​រ៉ឺ​ម៉ក​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​មិន​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​និង​បំពាក់​កញ្ចក់​មើល​ក្រោយ​នោះ​ទេ​ ។​ ពេល​បើក​ដល់​ចំណុច​កើតហេតុ​ពុំ​ដឹង​ជា​មាន​ឧបសគ្គ​អ្វី​នៅ​ខាង​មុខ​នោះ​ទេ​ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​កាច់ចង្កូត​ម៉ូតូ​មក​ឆ្វេង​ដៃ​ឆ្លង​ផុត​គំនូស​ពុះ​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដែល​បើកបរ​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​លាន់ឮ​ដូច​រន្ទះ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល​ និង​បាក់​.​ក​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​គេ​សង្កេត​ឃើញ​វត្តមាន​ នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល​ចុះ​ទៅ​សម្រួល​ចរាចរណ៍​បញ្ជៀ​សការ​កកស្ទះ​ និង​ធ្វើ​កំណត់ហេតុ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែកឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ទំនាក់ទំនង​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

20151023182605

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print