ម៉ូតូ​២​គ្រឿង​ប្រ​លះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ ក៏​មាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​សេ​១២៥២​គ្រឿង​បុក​គ្នា​ពេញទំហឹង​កាលពី​វ​លា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​ ខែ​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ នៅ​ចំណុច​មុខ​វត្ត​កំ​បូល​ ភូមិ​ព្រៃ​បឹង​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

image63

​ជន​រង​គ្រោះ​ដែល​រង​របួស​ឈ្មោះ​ផេង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មានស្រុក​កំណើត​ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​។​ ចំណែក​អ្នក​ដែល​បាន​ស្លាប់​ឈ្មោះ​ ស៊ុន​ សំ​ អាយុ​ ២៦​ ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​កំ​រៀង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​(​ស្លាប់​)​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មា​ក​សេ​១២៥​សេរី​ ឆ្នាំ​២០១៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1C​ 2579​ បាន​ធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​បញ្ច្រាស់​ផ្លូវ​ហើយ​បាន​ឆ្លង​ទៅ​ខាងស្តាំ​វិញ​ខ​ណះ​មក​ដល់​ចំណុច​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ មួយ​គ្រឿង​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AW​ 4957​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​សង់​០១៥​ ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​ទាក់ទង​ជុំនាញ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណែក​សព​សមត្ត​កិច្ច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕​

image311 image55 image47image2image1

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print