សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់​និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ សង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​នៅ​២​សង្កាត់​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប​ ត្រូវ​បាប​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​និង​ប៉ុស្តិ​សង្កាត់​ចាប់​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ទៅ​តុលាការ​ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ។​

dwe

​ហេតុការណ៍​ចុះ​បង្ក្រាប​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ​២០១៥​ស្ថិត​នៅ​ចំនុច​២​សង្កាត់​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប​ គឺ​ក្នុង​សង្កាត់​ស្ល​ក្រាម​និង​សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​។​

​តាម​ប្រភព​ពី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៧​នាក់​ក្នុង​នោះ​មាន​ទី​១-​ឈ្មោ​/​ ធី​ សុភាព​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង​សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​(​ជួញដូរ​)២/​ឈ្មោះ​ មឿ​ន​ ស្រី​មុំ​ ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​មណ្ឌល​៣​សង្កាត់​ស្ល​ក្រាម​ ក្រុង​ស​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​ទី​៣/​ឈ្មោះ​ អ៊ុ​ក​ សុ​ផា​រ៉ា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​ទី​៤/​ឈ្មោះ​ សាយ​ សុ​ន​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិត​(​សម្រួល​ឱ្យ​ប្រើប្រាស់​)​រស់នៅ​ភូមិ​ឃុន​មោ​គ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ទី​៥/​ឈ្មោះ​ចេ​ង​ នី​តា​ ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​និង​ទី​៦/​ឈ្មោះ​ កៅ​ សុ​ហេង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ដក​ពោធិ៍​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​និង​ទី​៧/​ឈ្មោះ​ អ៊ុ​ក​ សុខ​លី​សាលា​ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​និង​ទី​៨/​ឈ្មោះ​ ហៀ​ម​ ដា​រ៉ា​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ (​ជួញដូរ​)​។​

​លោក​បន្ត​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ជំនាញ​បាន​ដកហូត​បាន​វត្ថុ​តាង​រួម​មានៈ​ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ ចំនួន​១​កញ្ចប់​ស្មើនឹង​ទម្ងន់​១,៣​ក្រាម​,​ ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៧​ឡើង​តែម​ឆ្នាំ​២០១២ ​ពាក់​ស្លាក​លេខ​១D.៨៤៧២​ចំនួន​១​គ្រឿង​, ​ចានថ្ម​០១, ​ចង្ក្រានហ្គាស​១​សម្រាប់​ចំរាញ់​គ្រឿងញៀន​ដែល​ប្រើ​រួច​ និង​ឧ​បករ​ណ៏​ច្នៃ​ជក់​មួយ​ចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print