ខេត្តសៀមរាប៖ ជនជាតិវៀតណាមប្រុសស្រិ ចំនួន១៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់បញ្ជូនទៅតុលាការ ដោយសង្ស័យមកលួចរស់នៅនិងធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ។
ប្រតិបត្ដិការនេះធ្វើឡើង ធ្វើឡើងនៅរសៀលថ្ងៃទី២២ខែតុលា ឆ្នាំ២០១៥ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរា ដឹកនាំដោយ តំណាងអយ្យការអមសាលាដំបូងខេត្ត និងលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ បានឲ្យអ្នកកាសែតដឹងនៅព្រឹកថ្ងៃទី២៣ខែតុលានេះថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សុខផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើឱ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ កម្លាំងនគរបាលជំនាញ បានចុះធ្វើការត្រួតពិនិត្យការងារចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងខេត្តសៀមរាប ខុសច្បាប់ចំនួន១៤នាក់ ។ពួកគាត់ទាំងនោះ សង្ស័យធ្វើការងារខុសច្បាប់ ។
លោកបានបញ្ជាក់ថា ជនជាតិវៀតណាមប្រុសស្រីក្មេងចាស់ចំនួន១៤នាក់ក្នុងនោះមានទី១/ឈ្មោះ ឡេ យ៉ាំងវ៉ាង ភេទប្រុសអាយុ៣២ឆ្នាំទី២/ឈ្មោះ ឡេ ធីវឹង ភេទស្រីអាយុ៣១ឆ្នាំ និងទី៣/ឈ្មោះ ង្វៀង យ៉ាំងថា ភេទប្រុសអាយុ២០ឆ្នាំ ទី៤/ឈ្មោះ ង្វៀង ធីយីវ ភេទស្រីអាយុ២០ឆ្នាំនិងទី៥/ឈ្មោះ ច្រាំង យ៉ាំងទឹង ភេទប្រុសអាយុ២៥ឆ្នាំនិងទី៦/ឈ្មោះ ហូ ធីវៀង ភេទស្រី អាយុ២២ឆ្នាំ ទី៧/ឈ្មោះ ច្រឹង យ៉ាំងយឿង ភេទប្រុសអាយុ២០ឆ្នាំ ទី៨/ឈ្មោះ ង្វៀង ធីឡាង ភេទស្រីអាយុ២៣ឆ្នាំ និងទី៩/ឈ្មោះ ឡេ យ៉ាំងវីន ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំង៩នាក់មានមុខរបរជាអ្នកនេសាទនៅតាមមាត់ទន្លេ ដែលជាជនជាតិវៀតណាម ចំណែកក្មេងទាំង៥នាក់ត្រូវបានសមត្ថកិច្ចមិនបានដាក់ឈ្មោះទេ ។
បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង៩នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យអន្តោប្រវេសន៍បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ជានិរន្ដរ៍