សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បទេស​២​នាក់​ បញ្ជូន​ទៅ​តុលាការ​ពី​ប្រើ​ហិង្សា

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ជន​បទេស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ នៃ​ស្នងការ​ខេត្ត​បាន​ហៅ​មក​សួរ​ រួច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ពី​បទ​ប្រើ​ហិង្សា​ដល់​លំនៅ​ឋាន ​។​

សមត្ថកិច្ចឈរអមជនបរទេស២នាក់

​ការ​ឃាត់ខ្លួន​ជនបរទេស​ទាំង​២​នាក់​នេះ​ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ជនជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ។​

​លោក​ ចៅ​ ម៉ៅ​វី​រៈ​ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ដេ​ វី​ដ​ ស្កុ​ត​ឆ័​រ​(David​ Scotcher)​ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង្គ​គ្លេ​ស​ ជនជាតិ​អង្គ​គ្លេ​ស​ ដែល​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ។​

​លោក​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​រួច​មក​ កម្លាំង​ជំនាញ​ក៏​បាន​កោះហៅ​ជនបរទេស​២​នាក់​យក​មក​សួរនាំ​នៅ​ក្នុង​ការិយាល័យ​អន្តោប្រវេសន៍​ ដោយ​ជនសង្ស័យ​ បាន​សម្លុត​គំរាម​ និង​ទះកំភ្លៀង​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ​ ។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ ជនបរទេស​ទាំង​២​នាក់​នេះ​មានឈ្មោះ​ Eglitis​ Guido​ James​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជា​ជនជាតិ​អូស្ត្រាលី​ កាន់​លិខិតឆ្លងដែន​លេខ​ E៤០៥៣៦៥០​ ចុះ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១១​ ត្រូវ​បាន​ចូល​និវត្តន៍​ មក​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ និង​ម្នាក់​ទៀត​មានឈ្មោះ​ Brett​ Michael​ Hastie​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មានមុខ​របរ​ម៉ៅ​ការ​សំណង់​ ជា​ជនជាតិ​ញ៉ូ​ហ្សេ​ឡេ​ន​កាន់​លិខិតឆ្លងដែន​មិន​ច្បាស់លាស់​ ពីព្រោះ​បាន​យក​ទៅ​បន្ត​វី​សា​នៅ​ភ្នំពេញ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ព្រមទាំង​ដកហូត​បាន​ពី​ក្នុង​ខ្លួន​ជន​ជនសង្ស័យ​មានៈ​ម៉ាស៊ីនថតរូប​ចំនួន​១​ និង​លិខិតឆ្លងដែន​១​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនបរទេស​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្ត​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

dw (2)

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print