នគរបាល​ស្រុក​មេមត់​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​៣​នាក់

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ កម្លាំង​នគរបាល​ស្រុក​មេមត់​ បាន​ចាប់​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស​ ស្រី​ចំនួន​៣​នាក់​ពី​បទ​ ជួញដូរ​រក្សា​ទុក​ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ បន្ទាប់​ពី​រៀបចំ​អន្ទាក់​តាម​ចាប់ខ្លួន​អស់​រយះ​ពេល​២​ថ្ងៃ​ និង​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមស្នងការ​ ម៉ៅ​ ពៅ​ ហើយ​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ លោក​ព្រះរាជ​អ​ជ្ញា​រ​ ហៀ​ង​ សុ​ភក្ត្រ​ ។​

tbongkhmum (8)

​លោក​វរសេនីយ៍ត្រី​ ហុង​ គឹ​ម​ហឿ​ន​ អធិការ​នគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹង​ថា​ ដោយ​យោង​តាម​មាត្រា​ ៧៩​ ការ​ប្រគល់​ដោយ​មានការ​ឃ្លាំមើល​ និង​ការ​ញុះ​ញ​ង់​អោយ​លក់​គ្រឿងញៀន​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ និង​យោង​តាម​សេចក្តីសំរេច​លេខ​០២​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​លោក​ ហៀ​ង​ សុ​ភក្ត្រ​ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​អនុញ្ញាត​ឲ​រូប​លោក​ប្រើប្រាស់​កំលាំង​ភ្ងា​ក់​ងារ​សម្ងាត់​ចំនួន​២​នាក់​។​

​លោក​បន្ត​ទៀត​ថា​ បន្ទាប់​មក​យើង​បាន​ប្រគល់​លុយ​ទៅ​ឲ្យ​ភ្ងា​ក់​ងារ​យើង​ទាំង​២​នាក់​ចំនួន​១៦​ម៉ឺន​រៀល​ ដើម្បី​ឲ្យ​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ សា​រឿ​ន​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ដែល​ស្នាក់​នៅផ្ទះ​ចាំចំការ​កៅស៊ូ​ ត្រង់​ចំណុច​គីឡូ​ចែក​ ស្ថិត​ក្ន​ង​ភូមិ​ឆ្លូង​៣​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ ។​

​លោក​បាន​បញ្ជាក់​ថា​ នៅ​យប់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២១​និង​១៥​ ភ្នាក់ងារ​យើង​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច​ពី​ជនសង្ស័យ​ខាងលើ​ យក​មក​ប្រគល់​ឲ​រូប​លោក​។​ ហើយ​បន្ទាប់​មក​ទៀត​នៅ​ម៉ោង​៦និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​បាន​សុំ​យោបល់​ពី​លោក​ឧត្តមសេនីយត្រី​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ និង​បានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​លោក​ ហៀ​ង​ សុ​ភក្ត្រ​ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំដើម្បី​បន្ត​ធ្វើ​រការ​ឆែកឆេ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ​សា​រឿ​ន​ សុ​ជាតិ​ និង​បាន​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​ចំនួន​៧​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ​ដែល​សង្ស័យ​ជា​គ្រឿងញៀន​។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ជាមួយ​និង​ការ​រក​ឃើញ​វត្ថុ​តាង​សង្ស័យ​ជា​ថ្នាំ​ញៀន​ខាងលើ​កំលាំង​ជំនាញ​ធ្វើ​រការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ ទី​១​ឈ្មោះ​ ហ៊ុន​ សា​រឿង​ ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​ ទី​២​ ឈ្មោះ​ សា​រឿ​ន​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទី​៣​ ឈ្មោះ​ យឹ​ន​ ម៉ូ​នី​កា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ឆ្លូង​៣​ ឃ្មុំ​កំ​ពាន់​ ស្រុក​មេ​ម​មត់​ ខេត្ត​ត្បូងឃ្មុំ​។​ ហើយ​ក្នុង​ការ​ឆែកឆេ​នេះ​សម្មត្ថកិច្ច​ក៏​រក​ឃើញ​ប្រាក់​ញុះ​ញ​ង់​ចំនួន​១៦​ម៉ឺន​រៀល​របស់​សម្មត្ថកិច្ច​ផង​ដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​កំពុង​ត្រូវ​បាន​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

tbongkhmum (9)tbongkhmum (6)tbongkhmum (5)tbongkhmum (4)tbongkhmum (3)tbongkhmum (2)tbongkhmum (1)

...

ដោយ៖ វ​ណ្ណះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print