បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​ ខ​ណះ​ដឹកគោ​ទៅ​ឱ្យ​ផឹកទឹក​បឹង​

ចែករំលែក៖

​ខេត្តកណ្តាល៖​ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំ​ណុ​ចំ​កណ្តាល​ភូមិ​ឈើទាល​ ឋិត​ក្នុង​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

photo 3

​បុរស​ដែល​លង់ទឹក​ស្លាប់​ ឈ្មោះ​ សុ​ន​ ម៉ៅ​ អាយុ​៥៧​ឆ្នាំ​ ជា​កសិករ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​ តាម​ប្រភព​ព័ត៌មាន​ ពី​ស្រី​ ប៊ូ​ យី​ម​ អាយុ​៥៣​ឆ្នាំ​ ប្រពន្ធ​បុរស​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ប្តី​របស់​គាត់​ បាន​យក​គោ​ចំនួន​៣​ក្បាល​ ទៅ​ឱ្យ​ផឹកទឹក​នៅ​ក្នុង​បឹង​ជិត​ផ្ទះ​ប្រមាណ​៣០​ម៉ែត្រ​ នៅ​វេលា​ម៉ោង​ប្រមាណ​១៨​។​

​ប្រភព​បន្ត​ថា​ ជា​ធម្មតា​ប្តី​របស់​គាត់​បន្ទាប់​ពី​ឱ្យ​គោ​ផឹកទឹក​ និង​លាង​ទឹក​ឱ្យ​គោ​រួច​គាត់​តែងតែ​លែងគោ​ឱ្យមក​ផ្ទះ​មុន​ដោយ​គោ​គាត់​ចាំ​និង​ស្គាល់​ផ្ទះ​ ហើយ​គាត់​នៅ​ងូតទឹក​សំអាត​ ខ្លួន​នៅ​ក្នុង​បឹង​ជា​រៀងរាល់ថ្ងៃ​ តែ​ថ្ងៃ​កើតហេតុ​ ឃើញ​គោ​ឡើង​ មក​ពី​បឹង​ដូច​សព្វដង​ តែ​មិនឃើញ​ម្ចាស់​ទេ​ ប្រពន្ធ​និក​ស្មានថា​ បី្ត​នៅ​មុជទឹក​មិន​រវល់​ក៏​ចាប់​គោ​ចង​នៅ​ក្នុង​ក្រោល​ ហើយ​ទៅ​រាបចំ​បាយ​ម្ហូប​ឱ្យ​កូន​និង​ចាំ​ប្តី​មក​ហូប​ជុំ​គ្នា​ តែ​ដោយ​បាត់​ប្តី​យូរ​ពេក​ក៏​ប្រើ​ឱ្យ​កូន​ទៅ​ហៅ​ឪពុក​មក​បាយ​ជុំ​គ្នា​ តែ​កូន​ទៅ​រក​មើល​ឪពុក​នៅ​កំ​ ពុង​ទឹក​មិនឃើញ​ក៏​ត្រឡប់​មក​វិញ​ប្រាប់​ម្តាយ​ថា​អត់​ឃើញ​ពុក​ទេ​ ។​

​បន្ទាប់​មក​គាត់​បាន​ប្រាប់​កូន​ដដែល​ឱ្យរ​កតាម​ឪពុក​នៅផ្ទះ​អ្នក​ជិតខាង​ តែ​កូន​ដើរ​ក​នៅ​តែ​មិន​ ឃើញ​ ខ​ណះ​នោះ​គាត់​ជា​ប្រពន្ធ​មានការ​សង្ស័យ​ហើយ​ភ័យ​ខ្លាច​ប្តី​មាន​គ្រោះថ្នាក់​ក៏​ចាប់ផ្តើម​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​ចុះ​រាវ​នៅ​ក្នុង​ទឹក​បឹង​ ដោយ​ស​ង្យ័​យ​ប្តី​របស់​គាត់​លង់ទឹក​ ខ​ណះ​នោះ​អ្នកស្រុក​បាន​នាំ​គ្នា​មក​ចុះ​រាវ​នៅ​កន្លែង​កំពង់ទឹក​លាង​គោ​ ជិត​២​ម៉ោង​ ក៏​ប្រទះ​ឃើញ​សព​ប្តី​ សុ​ន​ ម៉ៅ​ កប់​នៅ​ក្នុង​ភូ​ក​ ហើយ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ជុំវិញ​ករណី​បុរស​វ័យ​ចំណាស់​លង់ទឹក​ស្លាប់​មានការ​សនិដ្ឋាន​ខុសៗ​គ្នា​ថា​ សង្ស័យ​បុរស​ខាងលើ​ ខ្យល់គ​ ឬ​រមួលក្រពើ​ទើប​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​បែប​នេះ​ មួយទៀត​សង្ស័យ​ខ្លាច​គោ​ធាក់​ ។​ ការ​សន្និដ្ឋាន​ទាំងនេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​យ៉ាងណា​នោះ​ទេ​ ដោយ​នគរបាល​ជំនាញ​ មិន​ទាន់​បាន​ធ្វើ​កោសល្យវិច័យ​នៅឡើយ​ ៕​

photo-110 photo-210

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print