ផលិ​ត​ករ​ សិល្បក​រប​ន្ត​រិះគ​ន់ រឿងយ​ក​ភាព​យន្ត​ផលិ​​ត​ដោ​យ​ជ​​ន​​ប​​រទេ​​ស​​មក​​​ប្រ​​កួ​ត​​ក្នុ​​​ងម​ហោ​​ស្រប​ភា​ព​យ​ន្តជា​តិ

ចែករំលែក៖

​ភ្នំពេញ៖​ ម​ហោ​ស្រព​ភា​ពយ​ន្ត​ជាតិ​លើ​ក​ទី​៥ត្រូ​វ​បា​នរៀ​ប​ចំ​ធ្វើឡើ​ង​កា​លពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ នៅសា​ល​ម​ហោ​ស្រព​ច​តុ​មុខ​ ​ដោ​យមា​ន​ផលិ​តក​រ​ និង​តារា​ស​ម្ដែ​ងល្បី​ៗ​ជាច្រើ​នរូ​ប​ចូ​ល​រួម​។ ក្រោយ​ពីប្រ​កា​សអំ​ពីស​មា​សភា​ពភា​ព​យន្ត​ដែល​ចូល​រួម​ និ​ងឆ្ល​ង​ទៅវ​គ្គ​ជំរុះ​រួ​ចម​ក​គេឃើញ​លេច​ចេ​ញ​ការ​រិះ​គ​ន់មួ​យ​ចំនួ​ន​ទៅលើ​ក្រ​សួង​វ​ប្ប​ធម៌ ដែល​អនុ​ញ្ញាតិ​ឲ្យ​ភាព​យ​ន្តដែល​ផលិ​ត​ដោយ​ជន​ប​រទេ​សយ​កម​ក​ធ្វើកា​រ​ប្រកួ​ត​ប្រជែ​ង​ក្នុង​ក​ម្មវិ​ធី​នេះ។
​ចាង​ហ្វាង​ផ​លិត​កម្ម មហាហ​ង្ស​បា​នស​ម្តែ​ងកា​រ​ស​ប្បាយ​រី​ក​រាយ​ដែ​លក្រ​សួ​ងបា​នរៀបចំកម្ម​វិ​ធី​នេះព្រោះ​តែ​បា​ន​ជំរុ​ញ​លើក​ទឹ​ក​ចិត្ត និង​លើក​កម្ពស់វិ​ស័យភា​ពយ​ន្តនៅ​ក​ម្ពុជាឲ្យ​កា​ន់តែ​រីក​ចម្រើ​ន។ ប៉ុន្តែលោ​ក​និង​សិល្បករមួ​យចំ​នួនហា​ក់មិ​នសប្បា​យចិ​ត្តនឹ​ងកា​រអ​នុញ្ញា​តិឲ្យ​ភា​ពយ​ន្ត​ដែល​ផ​លិត​ដោយ​ជ​នប​រទេ​ស​ចូល​រួ​មប្រ​កួត​ប្រ​ជែង។ លោកថា​ពា​ក្យ​ថាមហោស្រ​ព​ភាព​យន្ត​ជាតិ គឺ​អ្វីៗ​កូ​នខ្មែ​រជាអ្នក​ផលិត​ដើម្បីប​ង្ហាញ​ពីស្នារដៃកូ​ន​ខ្មែរ នឹង ​អត្តញ្ញា​ណជា​តិខ្មែ​រ។ផ​លិតក​រខ្មែ​រ​ទាំង​អស់ខំ​ប្រឹង​ណាស់​រ​ហូតដ​ល់​មានកា​រ​រីក​ចំរើ​ន​វិសយ័ភាព​យ​ន្តគួ​រ​អោយ​កត់​សំគាល់ ផលិត​ក​រខ្លះរ​ហូត​ដល់​ខ្ចីលុ​យគេទៀ​តម​ក​ផលិត​ភាពយ​ន្តព្រោះ​តែចង់លើក​ស្ទួ​យវិស័យ​មួយនេះ​។ លោកបន្ត​ថា​ការ​ប្រកួ​តប្រ​ជែ​ងចា​ញ់​រឺឈ្នះ​ជា​រឿ​ង​ធម្ម​តា ប៉ុ​ន្តែត្រូ​វសុក្រិ​តនិ​ងយុ​ត្តិធម៌ ហើយផ​លិ​តក​រខ្មែ​រមិ​នមានគំ​និត​ថោក​ទាបទៅ​ច្រណែ​ននិ​ងរឿ​ង​បរ​ទេសជា​អ្នក​ផលិត ចូល​រួម​ប្រកួតប្រ​ជែង ដូចជ​នអគ​តិមួយចំ​នួនគិត​នោះទេ​ គ្រាន់​តែច​ង់ចែ​ក​អោយ​ច្បាស់​រ​វាង​ពាក្យ​ជាតិ និង អន្តរ​ជាតិ។លោ​កប​ញ្ជាក់​ដែ​រថា​បើ​សិន​មិន​ការ​វែកញែ​កច្បា​ស់លា​ស់នៅម​ហោស្រ​ពលើកក្រោ​យផលិ​តករ​ខ្មែរនឹងមា​នកា​រថ​យចុះក្នុ​ងកា​រយ​ករឿង​ទៅប្រ​កួត​ប្រជែ​ង ពេលនោះ​ម​ហោស្រ​ព​ជាតិ​មាន​តែរឿ​ងផ​លិត​ដោ​យផ​លិ​តករបរទេ​ស​ចូល​រួមប្រ​កួត​ប្រជែង ​តើឯណា​ទៅពា​ក្យថាជាតិខ្មែរចង់​លើ​កស្ទួយស្នារ​ដៃខ្មែ​រជា​អ្នកផ​លិត? ​លោកលើក​ឡើង​ដែ​រថា​ផលិតករ​ខ្មែរនិ​ងបាក់ទឹក​ចិត្តវិស​យ័​ភាព​យន្ត​នឹង​​ធ្លាក់​ចុះវិ​ញជា​មិនខាន​ កូនខ្មែ​រមួ​យ​ចំនួ​ននិ​ងអត់ការងា​រធ្វើ​ ព្រោះផលិ​ត​ករ​ដែល​មាន​លុ​យ​ច្រើន​និងរ​ត់​ទៅជួលប​រ​ទេសមក​ផលិ​តរឿ​ងដើ​ម្បីដាក់ប្រ​កួ​តប្រ​ជែង យក​ឈ្មោះ ពេលនោះ​ហើយ​កូ​នខ្មែរនិ​ងអស់​ឱកាសក្នុ​ងកា​រប​ញ្ចញស្នា​ដៃក្នុង​ការ​ប្រកួ​តប្រជែងថ្នា​ក់​ជាតិ។
តារា​សម្តែង​លោក ហេង នរៈកក្កដា​បានប​ញ្ចេញ​យោប​ល់​ថា​ពាក្យ​ថាស្នា​ដៃ​កូនខ្មែ​រ ពាក្យ​ថា​ភាព​យន្ត​ថ្នា​ក់ជា​តិ អ្វីៗទាំ​ងអ​ស់គឺ​បង្កើ​តដោ​យស្នាដៃកូ​នខ្មែ​រ ធ្វើដោ​យ​កូនខ្មែ​រមិ​នមែន​យក​ភាព​យន្តដែ​រប​រទសផ​លិតម​កធ្វើការប្រ​កួតប្រ​ជែង​នោះទេ ​សំរាប់​លោក​ជា​សិ​ល្បករ​​មួ​យរូ​បលោក​ចង់ឃើ​ញគ្រប់​ផលិ​តក​ម្មទាំ​ងអ​ស់យ​ក​ស្នាដៃ​​របស់​ខ្លួ​នដែលកូនខ្មែ​របាន​ផលិ​តពិ​តៗ​យ​កម​ក​ប្រកួ​ត​ប្រជែ​ង ​គ្រ​ប់ផ្នែ​ក​គឺធ្វើ​ឡើ​ង​ដោយ​ស្នា​ដៃកូ​ន​ខ្មែ​រពិ​តៗ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ លោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្ត បាន ឱ្យដឹងថា ការប្រកួតប្រជែងនេះគឺធ្វើទៅតាមគោលការណ៍ប៉ុណ្ណោះ គឺភាពយន្តណាដែលផលិតនៅកម្ពុជា ដែលមានទិដ្ឋាការផលិតពីក្រសួង និងមានការចូលរួមសម្តែងដោយជនជាតិខ្មែរ មិនថាផលិតដោយជនបរទេសនោះទេ សុទ្ធតែមានសិទ្ធិដាក់ប្រកួតក្នុងមហោស្រពជាតិលើកទី៥នេះទាំងអស់។ ប្រធាននាយកដ្ឋានសិល្បៈភាពយន្តដដែលនេះសង្កត់ធ្ងន់ថា ពានរង្វន់មាសរបស់មហោស្រពភាពយន្តជាតិនេះ ក៏ផ្តល់ជូនទៅខ្សែភាពយន្តណាដែលមានស្នាដៃឆ្នើម យោងតាមគណៈកម្មការជម្រើសពិសេសៗ ដែលមានកិត្តនាម និងកេរ្តិ៍ឈ្មោះច្រើនឆ្នាំលើវិស័យភាពយន្តនេះ ដោយមិនរើសថាជារឿងដឹកនាំផលិតដោយជនជាតិបរទេស ឬខ្មែរនោះទេ ក៏ប៉ុន្តែពានរង្វាន់បុគ្គលឆ្នើមលើឯកទេសផលិតភាពយន្ត នឹងមានសម្រាប់តែជនជាតិខ្មែរប៉ុណ្ណោះ។
​គួរប​ញ្ជា​ក់ដែ​រ​ថា ក្នុង​ព្រឹត្តិ​ការ​ណ៍មហោ​ស្រប​ជាតិ​លើក​ទី៥​នេះ ​គេឃើញ​មានភាពយ​ន្តខ្មែ​រជា​ច្រើន​ដាក់​ឲ្យចូ​លរួមប្រកួ​តប្រជែ​ងក្នុ​ងនោះ​ភាព​យន្ត​ចំនួ​ន៨ត្រូ​វ​បាន​គណកម្មកា​រប្រ​ឡ​ងប្រ​ជែងរបស់នា​យក​ដ្ឋានភា​ពយន្តសម្រេ​ច​ជាប់​វគ្គ​ជម្រុះ ដោយក្នុ​ង​ចំណោម​ភាព​យន្ត​ នោះ គឺ​មា​ន៣រឿ​ង​ត្រូវបា​នគេ​ស្គាល់​ថាជា​ស្នាដៃ​រប​ស់បរ​ទេសសុ​ទ្ធសាធ ដោ​យគ្រា​ន់ជ្រើ​ស​រើស​តារាខ្មែ​រឲ្យ​សម្ដែង ក្នុ​ងនោះមា​នភា​ពយន្តរឿ​ង«Jailbreak ការពា​រឧ​ក្រិដ្ឋជន​» រឿង​«មុនពេ​លដួ​លរ​លំ» និង​រឿង«តម្លៃស្នេ​ហ៍»គឺរឿង​ក្រោ​មកា​រ​ផលិ​តរ​បស់ផ​លិតករ​ប​រទេស ។ មាន​ការ​លើកឡើង​ថាភា​ពយន្តរឿង​«Jailbreak ការ​ពារ​ឧ​ក្រិដ្ឋ​ជន» និង​រឿង«​មុនពេ​លដួ​ល​រលំ​»គឺ​ប្រើអ្ន​ក​កា​មេរ៉ា និងអ្ន​ក​បច្ចេកទេ​ស ជាជនប​រទេ​សទោះបីជា​ការបោះ​ទុនរប​ស់​ផលិត​កម្ម​ក្នុង​ស្រុក​ក្តី​។ ក្នុងចំ​ណោម​ភាពយន្តទាំង​អស់​ដែលបា​នជ្រើស​រើស នឹង​មាន​តែ​ភាព​យន្ត​៣ប៉ុណ្ណោះ ឈា​នដ​ល់វគ្គ​ផ្ដាច់​ព្រ័ត្រ ​ខណ​:ដែ​ល​ការ​ប្រកា​ស​ថាភា​ពយន្ត​ល្អផ្ដាច់គេ​ប្រចាំ​ព្រឹត្តិ​កា​រណ៍ នឹង​ត្រូ​វធ្វើ​ឡើ​ងនៅ​ថ្ងៃទី​១០ ធ្នូនេះ​ ដែល​ជ័យលាភី​និងទទួលបា​ន​ទឹកប្រាក់​សុទ្ធ​ចំនួន ៣០លានរៀល​៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print