ពិធីចុះហត្ថលេខាលើគំរោងជំនួយស្តីពីការអភិរក្ស វត្ថុតាងវាយនភណ្ឌនៅសារមន្ទីរទួលស្លែង នេះនឹងប្រព្រឹត្តនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែធ្នូ ឆ្នាំ ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះ ហត្ថលេខា​សំរាប់គំរោងឆ្នាំ ២០១៧ នៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ស្តីពី “ការអភិរក្សវត្ថុតាងវាយនភណ្ឌ សតវត្សទី២០” នៅសារមន្ទីរទួលស្លែង ដែលពិធីនេះនឹងប្រព្រឹត្តនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៩:៣០ ព្រឹក។
​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវបានចុះហត្ថលេខា​ដោយតំណាងនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និង លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
​គំរោង​នេះផ្តោតទៅលើដំណាក់កាលដំបូង​នៃការការពារការខូច​នៃសំលៀកបំពាក់របស់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេ​ក្នុងចំណោមរបស់ដែលត្រូវបានប្រមូលទុក។ គំរោង​នេះនិយាយពីតំរូវការអភិរក្ស ចាំបាច់បំផុត ដោយមានរបស់បូរាណពី ៣០០០ ទៅ ៥០០០ ដែលមិនត្រូវបានគេធ្វើការអភិរក្សពីមុនមក អោយបានត្រឹមត្រូវដោយអ្នកជំនាញដែលមានវិជ្ជាជីវ:។ គំរោង​នេះ​ នឹង​ប្រើវិធីសាស្រ្តដែលត្រូវបានគិតគូរ និង ត្រូវបានសាកពិសោធន៍​មកសំរាប់ការសំអាតពិសេស និងការអភិរក្សយូរអង្វែង​នៃរបស់របស់សរីរាង្គមានតំលៃ។ របស់ទាំងនេះ​អាចត្រូវបានសិក្សាមើល វិភាគបន្ថែមទៀត ហើយត្រូវយកទៅដាក់តាំងនិងបញ្ចូលក្នុងការសិក្សា។ គំរោងអភិរក្សដ៏សំខាន់​នេះ​ជួយ​ក្នុងការប្រកាន់ជំហរជាអចិន្រ្តៃយ៍ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍​នៅកម្ពុជា នៃរបបខ្មែរក្រហម និងនៅក្នុងសាកលលោក៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print