ហេង ស្រីពេ​ជ្រ​​ប​ដិសេ​ធ​កែដើ​ម​ទ្រូង

ចែករំលែក៖

​ភ្នំពេញ៖ ថ្មីៗនេះ​តារា​ស​ម្តែង​ស្រី​សា​ច់​ខ្ចីទ្រ​លុ​ក​ទ្រល​ន់​ក​ញ្ញា ​ហេង​ ស្រីពេ​ជ្រ បានបញ្ចេ​ញ​ភា​ព​សិ​ចស៊ី​ដ៏​គួ​រ​ឲ្យ​ទា​ក់ទា​ញ​។ ការ​បញ្ចេ​ញ​ភា​ព​សិ​ច​ស៊ីកា​ន់​តែ​ខ្លាំ​ង​ជាង​ពេ​ល​មុ​ននេះ​ត្រូ​វ​បា​នអ្ន​ក​គាំ​ទ្រ​នា​ង​សង្ស័​យ​ថានាងលួចទៅកែដើមទ្រូងឲ្យកាន់តែស្រស់ស្អាត ប៉ុន្តែត្រូវបានតារាស្រីរូបនេះបដិសេធ។
​ហេង ស្រីពេជ្រ ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងជាច្រើនដែលភាគច្រើននាងសម្តែងជាតួអង្គម្តាយ និងបងស្រី។ តារាស្រីដែលជាប់ងារជាជំទាវក្នុងរឿងរូបនេះបញ្ជាក់ថា កន្លងមកនាងមិនសូវបានបញ្ចេញរូបរាងសិចស៊ីខ្លាំងនោះទេ ប៉ុន្តែដោយសារតែការចេញទៅកម្មវិធីមង្គលការមិត្តភ័ក្កិកាលពីថ្មីៗនេះនាងសម្រេចចិត្តជ្រើសរើសសំលៀកបំពាក់បែបសិចស៊ីបន្តិចទើបទស្សនិកជនខ្លះថានាងបានកែដើមទ្រូង។ នាងបញ្ជាក់បែបអៀនប្រៀនថា ដើមទ្រូងនេះមិនបានកែនោះគឺធម្មជាតិពិតៗ។ ទោះបីជាបានការសសើរច្រើនពីសម្រស់ដើមទ្រូងក៏តារាស្រីរូបនេះស្នើមិនឲ្យមានការសួរដេញដោយច្រើននោះទេចំពោះរឿងដើមទ្រូង ហើយនាងចង់បញ្ជាក់ពីស្នាដៃសម្តែងក្នុងសិល្បៈច្រើនជាង។ ក្នុងជំនួបផ្ទាល់នេះដែរនាងបញ្ជាក់ថា និយាយតែពីរឿងដើមទ្រូងនាំឲ្យគេរិះគន់កាន់តែខ្លាំង គឺនាងចង់និយាយតែពីរឿងសិល្បៈទៅបានហើយ។
​តារថាស្រីវ័យ៣១ឆ្នាំរូបនេះបញ្ជាក់ថា ថ្មីៗនេះនាងទើបនឹងបញ្ចប់ការថតភាពយន្តខ្នាតធំ និងភាពយន្តភាគជាច្រើនបន្តបន្ទាប់ដូចជារឿង”សង្គ្រាមមរតក” រឿង”កូនប្រសាឡឺកឺ” រឿង”ម្ចាស់ចម្ការ” ហើយភាពយន្តដែលនាងកំពុងថតមានដូចជារឿង”លោហិតស្នេហ៍”របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ និងរឿង”រាជនីភូមិគ្រឹះ”ជាដើម។ នាងរំពឹងដែរថាភាពយន្តថ្មីជាច្រើនទៀតដែលកំពុងពិភាក្សា នឹងសម្រេចចេញថតនៅពេលដ៏ខ្លីខាងមុខនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print