ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រីសាច់ខ្ចីទ្រលុកទ្រលន់កញ្ញា ហេង ស្រីពេជ្រ បានបញ្ចេញភាពសិចស៊ីដ៏គួរឲ្យទាក់ទាញ។ ការបញ្ចេញភាពសិចស៊ីកាន់តែខ្លាំងជាងពេលមុននេះត្រូវបានអ្នកគាំទ្រនាងសង្ស័យថានាងលួចទៅកែដើមទ្រូងឲ្យកាន់តែស្រស់ស្អាត ប៉ុន្តែត្រូវបានតារាស្រីរូបនេះបដិសេធ។
ហេង ស្រីពេជ្រ ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងជាច្រើនដែលភាគច្រើននាងសម្តែងជាតួអង្គម្តាយ និងបងស្រី។ តារាស្រីដែលជាប់ងារជាជំទាវក្នុងរឿងរូបនេះបញ្ជាក់ថា កន្លងមកនាងមិនសូវបានបញ្ចេញរូបរាងសិចស៊ីខ្លាំងនោះទេ ប៉ុន្តែដោយសារតែការចេញទៅកម្មវិធីមង្គលការមិត្តភ័ក្កិកាលពីថ្មីៗនេះនាងសម្រេចចិត្តជ្រើសរើសសំលៀកបំពាក់បែបសិចស៊ីបន្តិចទើបទស្សនិកជនខ្លះថានាងបានកែដើមទ្រូង។ នាងបញ្ជាក់បែបអៀនប្រៀនថា ដើមទ្រូងនេះមិនបានកែនោះគឺធម្មជាតិពិតៗ។ ទោះបីជាបានការសសើរច្រើនពីសម្រស់ដើមទ្រូងក៏តារាស្រីរូបនេះស្នើមិនឲ្យមានការសួរដេញដោយច្រើននោះទេចំពោះរឿងដើមទ្រូង ហើយនាងចង់បញ្ជាក់ពីស្នាដៃសម្តែងក្នុងសិល្បៈច្រើនជាង។ ក្នុងជំនួបផ្ទាល់នេះដែរនាងបញ្ជាក់ថា និយាយតែពីរឿងដើមទ្រូងនាំឲ្យគេរិះគន់កាន់តែខ្លាំង គឺនាងចង់និយាយតែពីរឿងសិល្បៈទៅបានហើយ។
តារថាស្រីវ័យ៣១ឆ្នាំរូបនេះបញ្ជាក់ថា ថ្មីៗនេះនាងទើបនឹងបញ្ចប់ការថតភាពយន្តខ្នាតធំ និងភាពយន្តភាគជាច្រើនបន្តបន្ទាប់ដូចជារឿង”សង្គ្រាមមរតក” រឿង”កូនប្រសាឡឺកឺ” រឿង”ម្ចាស់ចម្ការ” ហើយភាពយន្តដែលនាងកំពុងថតមានដូចជារឿង”លោហិតស្នេហ៍”របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ និងរឿង”រាជនីភូមិគ្រឹះ”ជាដើម។ នាងរំពឹងដែរថាភាពយន្តថ្មីជាច្រើនទៀតដែលកំពុងពិភាក្សា នឹងសម្រេចចេញថតនៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ វឌ្ឍនា