ភ្នំពេញ ៖ បុរស២នាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូទាំងស្រវឹង ជ្រុលទៅបុករថយន្ត លុចស៊ីសពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១២និង១០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៤ខែធ្នូរឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១N-០០០៣ ធ្វើដំណើតាមបណ្ដោយមហាវិថី ម៉ៅសេទុង ទិសដៅពីជើងទៅត្បូង យ៉ាងលឿន ក្នុងសភាពស្រវឹងជោគ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្ត លុចស៊ីសមួយគ្រឿង មិនចាំស្លាកលេខ ចំពីក្រោយពេញទំហឹងបណ្ដាលបោក និង ថ្នល់រងរបួសបែកមុខមាត់យ៉ាងធ្ងន់ធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១យកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំក្រុមគ្រួសារយកមកផ្ទៀងផ្ទាត់ និង ប្រគល់ជូនវិញ ចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្ត យកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែ៕ ស រស្មី