ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទិញផ្ទះក្នុងបុរីមហាសេដ្ឋីបាននាំគ្នាតវានៅមុខក្រសួងយុត្តិធម៌ដើម្បីឱ្យស្ថាប័នមួយនេះជួយដាស់តឿនទៅតុលាការរាជធានីភ្នំពេញពន្លឿនក្នុងការដោះស្រាយនិងជួយរកយុត្តិធម៌រឿងក្រុមហ៊ុនបុរីមហាសេដ្ឋីជាមួយប្រជាពលរដ្ឋដែលទិញផ្ទះក្នុងបុរីនេះបង់ប្រាក់គ្រប់ចំនួនរយៈពេលជិត៥ឆ្នាំហើយមិនចេញប្លង់រឹងឱ្យពួកគាត់។
ការផ្ទះុការតវានេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧នៅមុខក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាតចតុមុខខណ្ឌដូនពេញ និងមានយកញត្តិទៅដាក់ជូនលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ។
គួរបញ្ជាក់ថាកាលពីវេលាម៉ោង ១១និង៣០ថ្ងៃត្រង់ទី ១៤ខែធ្នូ ឆ្នាំ ២០១៧ នៅក្នុងបុរីមហាសេដ្ឋីភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវមានប្រជាពលរដ្ឋ រងគ្រោះជាង២០នាក់តំណាងអោយ ប្រជាពលរដ្ឋ ចំនួន៤៩គ្រួសារ ដែលអះអាងថាបានទិញ ផ្ទះពីបុរីមហា សេដ្ឋី បានផ្ទុះការតវ៉ា ជាថ្មីជាប្រយោជន៍ទាមទារ អោយ សម្តេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទេសរដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តី ក្រសួង រៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ដើម្បីអោយពួកគាត់បានប័ណ្ណកម្មសិទ្ធិស្របច្បាប់ បន្ទាប់ពីពួកគាត់ទិញផ្ទះក្នុងបុរីនេះរយៈជាង៥ឆ្នាំបងប្រាក់គ្រប់ហើយក្រុមហ៊ុនមិនបានធ្វើតាមការសន្យា ។
ការជួបប្រមូលផ្តុំតវ៉ា នេះ បានផ្ទុះឡើងជាបន្តបន្ទាប់ ជាច្រើនលើកមកហើយដោយ ពួកគាត់ បានទិញផ្ទះ ពីបុរីនោះ អស់រយះពេលប្រមាណជាង៤ទៅ៥ឆ្នាំមកហើយ និងបានបង់ប្រាក់គ្រប់ចំនួន បែរជាថៅកែបុរី ចេះតែសន្យា ខ្យល់រហូត ។ ទន្ទឹមនោះប្រជាពលរដ្ឋ ចោទប្រកាន់ថា ថៅកែបុរីមហាសេដ្ឋីឈ្មោះ ណេប សុវណ្ណារិទ្ធិបោកប្រាស់សុទ្ធតែម្តង ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់ចូលមកទិញបុរីនេះនៅដោយយល់ឃើញថាមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ហើយក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាថាពេលបង់ប្រាក់គ្រប់ចំនួននឹងកាត់ឈ្មោះធ្វើប្លង់រឹងជូនអតិថិជន ប៉ុន្តែរហូតមកដល់ពេលនេះរយៈពេល៥ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ២០១២មកម្លេះ ក្រុមហ៊ុនកុហកបោកប្រាសប្រជាពលរដ្ឋរហូត ។
ប្រភពបន្តថា ពួកយើងខ្ញុំធ្លាប់បានធ្វើការតវ៉ាជាច្រើនដងរួចហើយ រហូតដល់មានការសម្របសម្រួលពីអាជ្ញាធរសង្កាត់ ខណ្ឌផងដែរ ពិសេសមានការសន្យាពីតំណាងក្រុមហ៊ុន ទាំងផ្ទាល់មាត់នឹងលាយលក្ខអក្សរ ថាក្រុមហុ៊ននឹងធ្វើប្លង់រឹងជូនពួកគាត់ក្នុងរយៈពេល៦ខែ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើតាមការសន្យានោះទេ រហូតពួកគាត់បានដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការឱ្យរកយុត្តិធម៌ជូនក្នុងរឿងនេះរួចហើយ ហើយថ្ងៃនេះពួកគាត់ក៏បានទៅតុលាការសំណូមពរឱ្យតុលាការជួយពន្លឿនចាត់ការរឿងនេះឱ្យបានឆាប់ផងដែរ ដើម្បីឱ្យឆាប់បានប្លង់យកទៅដាក់នៅធនាគារយកប្រាប់មកសងគេនិងយកមករកសុីចិញ្ចឹមជីវិត ព្រោះពួកគាត់សុទ្ធតែជំពាក់បំណុលគេ ។
ពួកគាត់ក៏សូមធ្វើការសំណូមពរទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ពន្ធ័ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជួយរកយុត្យិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់សុទ្ធតែជនរងគ្រោះខ្វះខាតហើយចាញ់បោកក្រុមហ៊ុនបុរីមហាសេដ្ឋីនេះទៀត ។
តាមប្រជាពលរដ្ឋ ដែលតវ៉ា បានអោយដឹងបន្តថា ពួកគាត់ ចំនួន ៤៩គ្រួសារ បានមកទិញ ផ្ទះ បុរីមហាសេដ្ឋីនេះ តាំងពីឆ្នាំ ២០១២ និងខ្លះឆ្នាំ ២០១៤ ក្នុង តម្លៃពី១៣ម៉ឺន ដុល្លារ ទៅ១៧ម៉ឺនដុល្លារ ដោយធ្វើកិច្ចសន្យាទិញលក់ ហើយ បង់ប្រាក់ជាដំណាក់ៗ ដោយរយះពេលសាងសង់ ១២ខែ គិតចាប់ពីថ្ងៃធ្វើកិច្ចសន្យានិងត្រូវ រួចរាល់ជាស្ថាពរ នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០១៥ ។
តាមប្រជាពលរដ្ឋ បានអោយដឹងទៀតថា នៅពេលទិញ ថៅកែបុរីឈ្មោះណេប សុវណ្ណារិទ្ធិ បានធ្វើកិច្ចសន្យា ថា ក្រុមហ៊ុន នឹងប្រគល់ប្លង់ កម្មសិទ្ធិ ទៅអោយ អ្នកទិញ បន្ទាប់ពីគម្រោង សាងសង់បុរី ត្រូវបានបញ្ចប់១០០ភាគរយ មិនអោយ លើសរយះពេល ៤៥ថ្ងៃឡើយ តែពេលនោះរយះពេល ៤ឆ្នាំ មកហើយ ក្រុមហ៊ុន ឆេះតែសន្យាចោល ។
នៅក្នុងលិខិតនោះ ក៍បានបញ្ចាក់ថា បើដល់ថ្ងៃកំណត់ ខាងលើខ្ញុំបាទជាម្ចាស់បុរី មហាសេដ្ឋី មិនបានប្រគល់ ជួនប័ណ្ណ កម្មសិទ្ធិដល់បងប្អូនអតិថិជន តាមកំណត់នោះទេ ខ្ញុំបាទនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។បន្ទាប់ពីធ្វើកិច្ចសន្យា ដលកំណត់ហើយ ម្ចាស់បុរីមិនបានគោរពតាមកិច្ចសន្យាឡើយ ៕ អរុណរះ