ជិះម៉ូតូមកចេញពីហូបការ ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន7មករា បណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពញ៖ បុរសម្នាក់បានចេញពីហូបការ បានជិះម៉ូតូជ្រុលទៅបុកបង្កាន់ដៃស្ពាន ៧ មករា បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្ពាន៧មករា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស៊ុន ផល្លី ភេទប្រុស អាយុ ៥៦ឆ្នាំមានស្រុកកំណើតនៅ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

​​​ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកហង់ដាឌ្រីមសេរី C125 ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ- កណ្ដាល1O-9929 ទើបតែចេញពីហូបការគេ ហើយបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ដោយឆ្លងកាត់ចំណុចស្ពាន ៧ មករា លុះមកដល់ចំណុចកើតហេតុដោយផ្លូវមានស្ថានភាពងងឹង នឹងស្ពានកោងផងនោះ ក៏ធ្វើឲ្យជនរងគ្រោះជិះម៉ូតូជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យបោកក្បាលនិងបង្កាន់ដៃស្ពាន ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការទំនាក់ទំនងរកសាច់ញាតិឲ្យមកយកសព យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនងរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងពង្រយកមករក្សាទុកដើម្បីរងចាំ ប្រគល់ឲ្យក្រុមគ្រួសារសពជនរងគ្រោះនៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print