ពលរដ្ឋទិញផ្ទះបុរីមហាសេដ្ឋី៤៩គ្រួសារនាំគ្នាតវានៅមុខក្រសួងយុត្តិធម៌ដើម្បីជួយពន្លឿនជួយរកយុត្តិធម៌ខណៈបុរីមិនចេញប្លង់ឱ្យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទិញផ្ទះក្នុងបុរីមហាសេដ្ឋីបាននាំគ្នាតវានៅមុខក្រសួងយុត្តិធម៌ដើម្បីឱ្យស្ថាប័នមួយនេះជួយដាស់តឿនទៅតុលាការរាជធានីភ្នំពេញពន្លឿនក្នុងការដោះស្រាយនិងជួយរកយុត្តិធម៌រឿងក្រុមហ៊ុនបុរីមហាសេដ្ឋីជាមួយប្រជាពលរដ្ឋដែលទិញផ្ទះក្នុងបុរីនេះបង់ប្រាក់គ្រប់ចំនួនរយៈពេលជិត៥ឆ្នាំហើយមិនចេញប្លង់រឹងឱ្យពួកគាត់។

ការផ្ទះុការតវានេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧នៅមុខក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាតចតុមុខខណ្ឌដូនពេញ និងមានយកញត្តិទៅដាក់ជូនលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ។

គួរបញ្ជាក់ថាកាល​ពី​វេលា​ម៉ោង ​១១និង​៣០ថ្ងៃ​ត្រង់ទី​ ១៤​ខែ​ធ្នូ ​ឆ្នាំ​ ២០១៧ នៅក្នុងបុរីមហាសេដ្ឋីភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវមាន​ប្រជាពលរដ្ឋ រងគ្រោះ​ជាង២០នាក់តំណាង​អោយ​ ប្រជាពលរដ្ឋ​ ចំនួន​៤៩​គ្រួសារ ​ ដែល​អះអាងថាបាន​ទិញ​ ផ្ទះពី​បុរីមហា ​សេដ្ឋី ​បាន​ផ្ទុះការ​តវ៉ា​ ជា​ថ្មីជាប្រយោជន៍​ទាម​ទារ​ អោយ ​សម្តេច ​អគ្គមហា ​សេនាបតី​តេជោហ៊ុន​ សែន​ នាយ​ករដ្ឋ ​មន្រ្តីនៃ​ព្រះរាជាណាច​ក្រក​ម្ពុជា ​ និង​លោក​ ទេសរដ្ឋមន្រ្តី​និង​ជារដ្ឋ ​មន្រ្តី ​ក្រសួង​ រៀបចំដែនដី នគររូបនីយ៍កម្ម​ និងសំ​ណង់ ​មេត្តា​ជួយ​អន្តរាគមន៍ដើម្បី​អោយ​ពួក​គាត់​បាន​ប័ណ្ណ​កម្មសិទ្ធិ​​ស្របច្បាប់ បន្ទាប់ពីពួកគាត់ទិញផ្ទះក្នុងបុរីនេះរយៈជាង៥ឆ្នាំបងប្រាក់គ្រប់ហើយក្រុមហ៊ុនមិនបានធ្វើតាមការសន្យា ​ ​ ។

​​ ការជួប​ប្រមូល​ផ្តុំតវ៉ា​ នេះ ​ បាន​ផ្ទុះឡើង​ជា​បន្ត​បន្ទាប់​ ជាច្រើនលើកមកហើយដោយ ​ពួក​គាត់ ​ បាន​ទិញផ្ទះ​ ពីបុ​រីនោះ ​អស់​រយះ​ពេល​ប្រមាណជា​ង៤ទៅ៥ឆ្នាំមកហើ​យ ​ និង​បាន​បង់​ប្រាក់​គ្រប់​ចំនួន​​ បែរ​ជាថៅ​កែបុរី​ ចេះតែ​សន្យា​ ខ្យល់​រហូត ​។​ ទន្ទឹម​នោះ​ប្រជា​ពលរដ្ឋ​ ចោទ​ប្រកាន់​ថា ​ថៅកែបុ​រីមហាសេដ្ឋី​ឈ្មោះ ​ណេប ​សុវណ្ណារិទ្ធិ​បោក​ប្រាស់សុទ្ធតែម្តង ​។​

ប្រជាពលរដ្ឋនិយាយថា ពួកគាត់ចូលមកទិញបុរីនេះនៅដោយយល់ឃើញថាមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ហើយក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាថាពេលបង់ប្រាក់គ្រប់ចំនួននឹងកាត់ឈ្មោះធ្វើប្លង់រឹងជូនអតិថិជន ប៉ុន្តែរហូតមកដល់ពេលនេះរយៈពេល៥ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ២០១២មកម្លេះ ក្រុមហ៊ុនកុហកបោកប្រាសប្រជាពលរដ្ឋរហូត ។

ប្រភពបន្តថា ពួកយើងខ្ញុំធ្លាប់បានធ្វើការតវ៉ាជាច្រើនដងរួចហើយ រហូតដល់មានការសម្របសម្រួលពីអាជ្ញាធរសង្កាត់ ខណ្ឌផងដែរ ពិសេសមានការសន្យាពីតំណាងក្រុមហ៊ុន ទាំងផ្ទាល់មាត់នឹងលាយលក្ខអក្សរ ថាក្រុមហុ៊ននឹងធ្វើប្លង់រឹងជូនពួកគាត់ក្នុងរយៈពេល៦ខែ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើតាមការសន្យានោះទេ រហូតពួកគាត់បានដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការឱ្យរកយុត្តិធម៌ជូនក្នុងរឿងនេះរួចហើយ ហើយថ្ងៃនេះពួកគាត់ក៏បានទៅតុលាការសំណូមពរឱ្យតុលាការជួយពន្លឿនចាត់ការរឿងនេះឱ្យបានឆាប់ផងដែរ ដើម្បីឱ្យឆាប់បានប្លង់យកទៅដាក់នៅធនាគារយកប្រាប់មកសងគេនិងយកមករកសុីចិញ្ចឹមជីវិត ព្រោះពួកគាត់សុទ្ធតែជំពាក់បំណុលគេ ។

ពួកគាត់ក៏សូមធ្វើការសំណូមពរទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ពន្ធ័ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជួយរកយុត្យិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់សុទ្ធតែជនរងគ្រោះខ្វះខាតហើយចាញ់បោកក្រុមហ៊ុនបុរីមហាសេដ្ឋីនេះទៀត ។

​តាមប្រ​ជាពលរដ្ឋ​ ដែល​តវ៉ា ​បាន​អោយ​ដឹងបន្តថា ​ពួក​គាត់ ចំនួន ៤៩គ្រួសារ ​បានម​កទិញ​ ផ្ទះ ​បុរី​មហាសេដ្ឋីនេះ​ តាំង​ពីឆ្នាំ ​២០១២ និងខ្លះឆ្នាំ ​ ២០១៤​ ក្នុង​ តម្លៃ​ពី​១៣ម៉ឺន ​ដុល្លារ​ ទៅ១​៧ម៉ឺនដុល្លារ​​ ដោយធ្វើកិច្ច​សន្យាទិ​ញលក់ ​ ហើយ ​បង់​ប្រាក់​ជាដំណាក់ៗ ​ដោយ​រយះពេ​លសាង​សង់ ​១២ខែ ​គិតចា​ប់ពីថ្ងៃ​ធ្វើកិច្ច​សន្យា​និង​ត្រូវ ​រួចរាល់​ជាស្ថាពរ ​នៅថ្ងៃទី​ ២០​ខែឧសភា ​ឆ្នាំ ​២០១៥ ។​

​តាម​ប្រជាពលរដ្ឋ ​បាន​អោយ​ដឹង​ទៀត​ថា ​ នៅពេ​លទិញ​ ថៅកែបុ​រីឈ្មោះណេ​ប សុវណ្ណារិទ្ធិ ​បាន​ធ្វើកិ​ច្ចសន្យា ​ថា ​ ក្រុម​ហ៊ុន ​នឹង​ប្រគល់​ប្លង់ ​កម្មសិទ្ធិ ​ទៅ​អោយ​ អ្នក​ទិញ ​បន្ទាប់​ពី​គម្រោង ​សាង​សង់​បុរី ​ ត្រូវ​បាន​បញ្ចប់​១០០​ភាគរ​យ មិន​អោយ​ លើស​រយះ​ពេល​ ៤៥​ថ្ងៃឡើយ​ តែ​ពេលនោះរ​យះពេល​ ៤ឆ្នាំ ​មក​ហើយ ​ក្រុម​ហ៊ុន ​ឆេះ​តែសន្យា​ចោល ​។

នៅ​ក្នុង​លិខិត​នោះ ​ក៍បាន​បញ្ចាក់​ថា​ បើ​ដល់​ថ្ងៃកំណត់ ​ខាង​លើខ្ញុំ​បាទជា​ម្ចាស់បុ​រី ​ មហា​សេដ្ឋី ​មិន​បាន​ប្រគល់​ ជួន​ប័ណ្ណ ​កម្មសិទ្ធិដល់​បង​ប្អូនអ​តិថិជន ​តាម​កំណត់​នោះទេ​ ខ្ញុំ​បាទ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះមុ​ខច្បាប់ ​។បន្ទាប់​ពី​ធ្វើកិច្ច​សន្យា ​ដល​កំណត់​ហើយ​ ម្ចាស់បុ​រី​មិន​បាន​គោរ​ពតាម​កិច្ច​សន្យា​ឡើយ ​ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print