ភ្នំពេញ៖ ក្រោមការណែនាំក្រើនរំលឹកជាប្រចាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខនាយអាវុធហត្ថចំនួន ០២ រូបដែលជួបគ្រោះថ្នាក់ចរាចរក្នុងពេលបំពេញបេសកកម្ម ក្នុងនោះលោកវរសេនីយ៍ឯក ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំអាវុធហត្ថគ្រប់លំដាប់ថ្នាក់ និងសូមឱ្យនាយអាវុធហត្ថទាំងពីររូប ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្យាបាលតាមវេជ្ជបញ្ជារបស់ពេទ្យ និងជូនពរឆាប់ជាសះស្បើយ។ លោកវរសេនីយ៍ ក៏បាននាំយកនូវគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ។ នាយអាវុធហត្ថទាំងពីររូបក៏បានថ្លែងអំណរគុណ ដល់លោកវរសេនីយ៍ឯក ខឹម ពេជ្រ និងក្រុមការងារដែលបានអញ្ជើញមកចុះសួរសុខទុក្ខដោយផ្ទាល់ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ មិនថាជួបគ្រោះថ្នាក់ចរាចរ មានជីវភាពខ្វះខាត មានជម្ងឺ និងជួបបញ្ហាផ្សេងៗ គឺថ្នាក់ដឹកនាំតែងតែចុះជួបដើម្បីផ្តល់ជាកម្លាំងចិត្ត ផ្តល់ជាសម្ភារៈ ថវិកាដើម្បីជួយដោះស្រាយ និងសម្រាលទុក្ខដល់ក្រុមគ្រួសារផងដែរ ធ្វើឱ្យមន្ត្រីអាវុធហត្ថទាំងអស់ យកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទីភារកិច្ច មិនខ្លាចនឿយហត់ គោរពបទបញ្ជា និងសាមគ្គីឯកភាពផ្ទៃក្នុងកាន់តែល្អប្រសើរថែមទៀត។ នាយអាវុធហត្ថទាំងពីររូបក៏បានជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សហការី