វិបត្តិ​ផ្លូវ​ចិត្តពិតជាមហាធំមែន​ យោធា​ម្នាក់សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយបំផ្ទុះគ្រាប់បែក

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ វិបត្តិ​ផ្លូវ​ចិត្តក្នុង​គ្រួសារ​ បានទាញចិត្តអតីត​យោធា​ «គ៤​ »​ម្នាក់សម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកដៃ​ប្រភេទទឹកដោះគោ ។​

ហេតុការណ៍​នេះ​បានបង្កការ​ភ្ញាក់ផ្អើល​ កាលពី​វេលាម៉ោង​១៧និង៣០​នាទី​ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ​ នៅភូមិរូង​ ឃុំទំនប់​ ស្រុកបាធាយខេត្តកំពង់ចាម ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ សពអតីតយោធា​ ឈ្មោះ ថូយ យង់ ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅកន្លែង​កើតហេតុ​ខាង​លើ​ ។​

ប្រភពព័ត៌មាន​ពីអ្នកស្រុកបានអោយដឹងថា​ អតីតយោធា​ រូប​នេះមានជំងឺផ្លូវចិត្ត​ក្នុងគ្រួសារ​ ថែមទាំងមានជំងឺតេតាណូស​ប្រចាំកាយ​ទៀត​ និងតែងតែទទួលទានគ្រឿងស្រវឹងជា​រៀងរាល់ថ្ងៃ​ ។​

អ្នកស្រុកបន្តថា​ នៅថ្ងៃកើតហេតុ​ខណៈប្រពន្ធកូនមិននៅផ្ទះយោធា​រូបនេះបានសម្រេចចិត្ត​ធ្វើអត្តឃាត​ ដោយយកគ្រាប់​បែកប្រភេទផ្លែទឹកដោះគោអោបជាប់ខ្លួនបំផ្ទុះសំលាប់ខ្លួនឯងនៅក្នុងផ្ទះ​តែម្តង​ ។

បច្ចុប្បន្ន​ សពកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី​ ៕​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print