ភ្នំពេញ ៖ ជនសង្ស័យដែលរត់គេចខ្លួនពេលបញ្ជូនទៅពន្ធនាគារព្រៃស សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបានមកវិញទេ ។ នេះបើតាមការបង្ហើបប្រាប់ពីនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ។
មជ្ឈដ្ឋាន មួយ ចំនួន ស្តី បន្ទោស យ៉ាង ខ្លាំង ពី ការ ធ្វេសប្រហែស របស់ នគរបាល ខណ្ឌ ច្បារ អំពៅ ដែល ធ្វើ ឱ្យ ជនសង្ស័យ ម្នាក់ ក្នុង ចំណោម បួន នាក់ លោត ចុះ ពី រថយន្ត នគរបាល ពេល នាំ ទៅ ឃុំ ខ្លួន ក្នុង មណ្ឌល អប់រំ កែប្រែ ទី ១ ឬ ពន្ធនាគារ ព្រៃស ។
ការ ភ្ញាក់ ផ្អើល នេះ កើត ឡើង កាលពី ព្រឹក ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅ តាម ផ្លូវ ទៅ ពន្ធនាគារ ព្រៃស ផ្លូវ លេខ ២១៧ ភូមិ ឫស្សី ទី១ សង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌ មានជ័យ ។
នេះ មិនមែន លើក ទី ១ទេ ដែល នគរបាល ធ្វេសប្រហែស បណ្តាល ឱ្យ ជនសង្ស័យ លោត ចុះ ពី រថយន្ត គេច ខ្លួន នោះ ។ កន្លង មក មាន ជនសង្ស័យ ខ្លះ ក៏ ធ្លាប់ រត់ ចេញ ពី តុលាការ ផងដែរ ។
ប្រភព ព័ត៌មាន បញ្ជាក់ ថា ជនសង្ស័យ រូប នេះ ឈ្មោះ តុប វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវ បាន តុលាការ សម្រេច ឃុំ ខ្លួន ដាក់ ពន្ធនាគារ ពី បទ រក្សា ទុក និង ប្រើប្រាស់ នូវ សារធាតុ ញៀន ដោយ ខុស ច្បាប់ ៕ ចេស្តា