ម្ចាស់ផ្ទះ​ដូរ​លុយ​រវល់​ទៅ​ខាងក្រោយ​បុរស​ម្នាក់​បន្លំ​ចូល​លួច​លុយ​ជាង​១​ ពាន់​ដុល្លារ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ បុរស​ម្នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​ ធ្វើ​សកម្មភាព​ចូល​ផ្ទះ​អ្នក​ដូរ​លុយ​លួច​ យក​លុយ​ជាង​១​ពាន់​ដុល្លារ​ខណៈ​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ខាងក្រោយ​ផ្ទះ​។​ ករណី​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្ដស្វាយរៀង​ ហើយ​ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​។​

fre (2)

​សមត្ថកិច្ច​នគរបាល​ខេត្ដស្វាយរៀង​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថ​ កិច្ច​ឃាត់ខ្លួន​ឈ្មោះ​ដួង​ សីហា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មានមុខរ​បរជា​កម្មករ​ សំណង់​ មានស្រុក​កំណើត​ នៅ​ភូមិ​ស្នែ​ រាង​ ឃុំ​បឹង​ព្រះ​ ស្រុក​បាភ្នំ​ ខេត្ដព្រៃវែង​ ខណៈ​មាន​ប្រពន្ធ​នៅ​ខេត្ដស្វាយរៀង​ ។​

​សមត្ថកិច្ច​បន្ដ​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ពណ៌​សរ​លាយ​ខ្មៅ​ពាក់​ ស្លាក​លេខ​ភ្នំពេញ​1AW-9863​មក​ឈប់​ នៅ​មុខ​ផ្ទះ​ដូរ​លុយ​ដែល​មាន​ម្ចាស់ផ្ទះ​ ឈ្មោះ​ នុ​ត​ ផ​ល្លី​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ដូរ​លុយ​មាន​ទីលំនៅ​-​ភូមិ​-​ឃុំ​ ខាងលើ​។​ ពេល​នោះ​ជនសង្ស័យ​បាន​ចូល​ ទៅ​លួច​លុយ​នៅ​ក្នុង​ទូ​ខណៈ​ដែល​ម្ចាស់​ ផ្ទះ​ដើរទៅ​ខាងក្រោយ​ផ្ទះ​ហើយ​នៅ​ពេល​លួច​លុយ​នោះ​ត្រូវ​បាន​បងប្អូន​ម្ចាស់ផ្ទះ​ ឃើញ​ធ្វើ​ឱ្យ​ជនសង្ស័យ​ស្ទុះ​រត់ឡើង​ជិះ​ ម៉ូតូ​គេចខ្លួន​។​ គ្រានោះ​ត្រូវ​បាន​អ្នក​ជិត​ ខាង​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​ផ្ដួល​ម៉ូតូ​ចោល​រត់​ ធ្លាក់​ប្រឡាយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​។​

​ជាមួយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សម្មភាព​និង​ដកហូត​លុយ​របស់​ជនសង្ស័យ​ចំនួន​២០​ដុល្លារ​និង​ដកហូត​ លុយ​របស់​ស្ដ្រី​រង​គ្រោះ​មាន​ប្រាក់​ដុ​ង​ ១.៧០០.០០០​ដុ​ង​,​ លុយ​ដុល្លារ​ចំនួន​ ៧០០​ដុល្លារ​ និង​ប្រាក់​រៀល​៣​លាន​រៀល​។​

​នគរបាល​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ត្រូវ​ បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​រីឯ​លុយ​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​បាន​ប្រគល់​ឱ្យ​ម្ចាស់ផ្ទះ​វិញ​ហើយ​ដែរ​ ៕​

fre (3)fre

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print