ខេត្ដកណ្ដាល៖ បុរសម្នាក់បានចង.ក នៅលើដើមគគីក្នុងវត្ដស្លាប់ក្រោយពីពូ នាំទៅស្រោចទឹក។ សាកសពជនរង គ្រោះត្រូវគេប្រទះឃើញកាលពីវេលា ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៥ នៅក្នុងវត្ដជ្រុងថ្ម ស្ថិត នៅភូមិវត្ដចាស់ ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្ដកណ្ដាល។
លោក សូ នាង ត្រូវជាពូជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យិន ឡូ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដ កណ្ដាល។
លោកបានដឹងទៀតថា កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ រូបគាត់បាននាំ ជនរងគ្រោះមកឱ្យព្រសង្ឃស្រោចទឹក ដើម្បីព្យាបាលជំងឺ ព្រោះកន្លងមកជនរង គ្រោះធ្លាប់បានទៅចង.កសម្លាប់ខ្លួន ចំនួន២លើករួចមកហើយ តែមិនបាន សម្រេច។ នៅថ្ងៃកើតហេតុរូបគាត់និង ជនរងគ្រោះបានដេកនៅជិតគ្នា តែនៅ ម៉ោងជាង៤ស្រាប់តែបាត់ជនរងគ្រោះ គាត់ក៏បានដើររក ក៏ប្រទះឃើញជនរង គ្រោះចង.កនៅលើដើមគគីស្លាប់បាត់ ទៅហើយ។
លោក សូ នាង មិនបានប្រាប់ឱ្យដឹង ទេថា ជនរងគ្រោះមានជំងឺអ្វី តែបើតាម អ្នកភូមិនិយាយថាជនរងគ្រោះតែងតែ និយាយរវើរវាយដូចជាមនុស្សមានជំងឺ សរសៃប្រសាទ។ ការដែលពូជនរងគ្រោះ យកជនរងគ្រោះទៅស្រោចទឹកនិងឱ្យព្រះ សង្ឃព្យាបាលជំងឺគឺសង្ស័យថាជនរង គ្រោះត្រូវអំពើរបស់គេ។
នគរបាលប៉ុស្ដិ៍ព្រែកដំបងបានឱ្យដឹងថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួន ប្រាកដមែនពុំជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មនោះទេ* រួចបានប្រគល់សាក សពឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ