នៅ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ទូក​២៥​ខេត្ត​ ក្រុង​របស់​កងរាជអាវុធហត្ថ​ នឹង​មក​ប្រណាំង​យកជ័យ​លា​ភី​នៅ​ទន្លេ​វៃ​គោ​ ខេត្តស្វាយរៀង​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នឹង​មាន​ព្រឹ​ត្ត​ការណ៍​ប្រណាំង​ទូកង​ដើម្បី​បង្កើត​ការ​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ទស្សនា​កំសាន្ត​ ។​

dre (2)

​គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​ដាក់​ផែនការ​ទៅ​តាម​មន្ទីរ​ ក៏​ដូច​ជា​អង្គភាព​នានា​ជុំវិញ​ខេត្ត​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ ចុះ​សម្អាត​សំរាម​ និង​ស្រង់ក​ម្លោ​ក​ក្នុង​ទឹកទន្លេ​វៃ​គោ​ ជា​ពិសេស​ត្រៀម​រៀបចំ​សណ្ដាប់ធ្នាប់​ របៀបរាបរយ​សន្តិសុខ​ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទស្សនា​កំសាន្ត​ពិធី​ប្រណាំងទូក​នេះ​ ។​

​បើ​តាម​ការណ៍​គ្រោងទុក​ទូកង​ខ្នាត​អន្តរជាតិ​ និង​ទូក​៣​សន្លឹក​មាន​ចំនួន​ជាង​៤០​គូ​ មក​ពី​ស្រុក​ក្រុង​ខេត្តស្វាយរៀង​ និង​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​មក​ចូលរួម​ប្រលងប្រណាំង​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ដែរ​ថា​ ការ​ប្រណាំងទូក​នេះ​ក្រោម​ការ​ចូលរួម​ផ្តួចផ្តើម​របស់​លោកស្រី​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំ​ទាក់​ទំនង​ជាមួយ​រដ្ឋសភា​ព្រិ​ទ្ធ​សភា​និង​អធិការកិច្ច​ និង​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​ ចំណែកឯ​ទូក​តាម​បណ្ដា​ខេត្ត​ ក្រុង​របស់​កងរាជអាវុធហត្ថ​ ក៏​បាន​នាំ​មក​ដល់​ខេត្តស្វាយរៀង​ចុះ​ទឹកទន្លេ​វៃ​គោ​ប្រណាំង​សាកល្បង​ដើម្បី​សម​កំលាំង​នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

dre (3)dredre (1)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print