ហ្វឹកហាត់​ប្រណាំងទូក​ងរ​នៅ​បឹង​ កន្សែង​មុន​ការ​ប្រ​គូ​ត​នៅ​ទន្លេ​ង​វ៉ៃ​ គោ​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​នាយ​ ឧត្ដមសេនីយ៍​ សៅ​ សុខា​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ តុលា​ ឆ្នាំ​២០១៥​ អាជ្ញាធរ​ខេត្ដរតនគិរី​ និង​មន្ដ្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ រៀបចំ​ពិធី​ប្រណាំងទូក​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ កន្សែង​ ស្ថិត​នៅ​ក្នុង​ក្រុង​បាន​លុង​ ខេត្ដ​ រតនគិរី​។​

sew (3)

​ក្នុង​ពិធី​ប្រណាំងទូក​ងរ​នេះ​ធ្វើ​ឡើង​ ក្រោម​អ​ធិ​តី​ភាព​លោក​ ប៊ូ​ ថង​ ប្រធាន​ គណៈកម្មាធិការ​ទី​៤​នៃ​ព្រឹទ្ធសភា​លោក​ ថង​ សា​វុន​ អភិបាលខេត្ដ​រតនគិរី​និង​ លោក​ឧត្ដមសេនីយ៍​ គឹ​ម​ រស្មី​ មេ​បញ្ជា​ ការ​កងរាជអាវុធហត្ថ​ខេត្ដ​និង​មន្ដ្រី​រាជ​ ការ​ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។​

​នៅ​ក្នុង​ពិធី​ប្រណាំងទូក​ងរ​ខាងលើ​នេះ​ អាជ្ញាធរ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ នេះ​ជា​ការ​ហ្វឹកហាត់​ដល់​ក្រុម​កីឡាករ​ ទូកងរ​មុន​នឹង​ចេញ​ទៅ​ប្រ​គូ​ត​ប្រជែង​នៅ​ ខេត្ដស្វាយរៀង​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេ​វ៉ៃ​គោ​ នា​ព្រឹក​ថ្ងៃ​ទី​១​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ ខាង​ មុខ​នេះ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​កង​រាជ​ អាវុធ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ ដោយ​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​ មេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ គឹ​ម​ រស្មី​ មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដរតនគិរី​ បានឱ្យ​ដឹង​ថា​ ទូកងរ​ដែល​បាន​អ៊ុំ​ប្រណាំង​ នៅ​ថ្ងៃនេះ​មាន​ចំនួន​២​ទូក​គឺជា​ទូកងរ​ របស់​កងរាជអាវុធហត្ថ​ខេត្ដរតនគិរី​ ដោយ​បាន​ឧបត្ថម្ភ​ពី​រូប​លោក​ផ្ទាល់​តែ​ ម្ដង​។​ ទូកងរ​ទី​១​មានឈ្មោះ​ រតន​តេ​ជោ​ សែន​ជ័យ​បារមី​តា​ជួង​ និង​ទី​២​ឈ្មោះ​ យុវ​ ជន​តេ​ជោ​សែន​ជ័យ​បារមី​រស្មី​ឦ​សាន្ដ​។​ លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់​ថា​ ទូក​ ងរ​ទី​១​ឈ្មោះ​ រតន​តេ​ជោ​សែន​ជ័យ​បារមី​ តា​ជួង​ ជា​ទូកងរ​ចាស់​បន្សល់​យូរ​មក​ ហើយ​ ចំណែក​ទូកងរ​ឈ្មោះ​ យុវជន​ តេ​ជោ​សែន​ជ័យ​បារមី​រស្មី​ឦ​សាន្ដ​ ជា​ទូក​ ងរ​ថ្មី​ បាន​ធ្វើ​ឡើង​ទើបតែ​មាន​រយះ​ពេល​ ២​ខែ​ប៉ុណ្ណោះ​ជា​ទូកងរ​ខ្នាត​អន្ដរជាតិ​ ចំណុះ​អ្នក​អ៊ុំ​២២​នាក់​។​

​លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់​ថា​ លោក​នឹង​ខិតខំ​អភិរក្ស​រក្សា​ពិធី​ប្រណាំង​ ទូកងរ​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​និង​គង់វង្ស​ព្រោះ​ពិធី​ប្រណាំងទូក​ងរ​គឺជា​ប្រពៃណី​ខ្មែរ​យើង​ បាន​ប្រារឰ​ធ្វើ​ឡើងជា​យូរលង់​ណាស់​មក​ ហើយៗ​សន្យា​ថា​នៅ​ឆ្នាំ​ក្រោយៗ​នឹង​ មានការ​ប្រណាំងទូក​ងរ​ចំនួន​១០​គ្រឿង​ នៅ​លើ​ផ្ទៃ​ទឹក​បឹង​កន្សែង​ដើម្បី​ប្រកួត​ ប្រជែង​។​

​លោក​ ថង​ សា​វុន​ អភិបាល​នៃ​ខណៈ​ អភិបាលខេត្ដ​រតនគិរី​ដែល​បាន​ចូលរួម​ នៅ​ក្នុង​ពិធី​ប្រណាំងទូក​ងរ​ខាងលើ​នេះ​ក៏​ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​កីឡាករ​ ទូកង​រទាំង​២​ទូក​ដោយ​ក្នុង​មួយ​ទូកៗ​ចំនួន​ ៥០​ម៉ឺន​រឿ​ល​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ទស្សនា​ ការ​ប្រណាំងទូក​ងរ​និង​ជា​ការ​កំ​ដៅ​សាច់​ ដុំ​របស់​ក្រុម​កីឡាករ​មុន​ការ​ប្រ​គួ​ត​ប្រ​ ជែង​នៅ​ទន្លេ​ង​វ៉ៃ​គោ​ក្នុង​ខេត្ដស្វាយរៀង​ បាន​សម្ដែង​ការ​សប្បាយ​រីករាយ​យ៉ាង​ ខ្លាំង​និង​បាន​ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​១​ ហើយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ដែល​ខេត្ដរតនគិរី​ បាន​រៀបចំ​ពិធី​ប្រណាំងទូក​ងរ​នៅ​លើ​ផ្ទៃ​ ទឹក​បឹង​កន្សែង​ដែល​ជា​បឹង​ធម្មជាតិ​របស់​ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ ៕​

sewsew (1)sew (2)

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print