មន្ត្រី​PM​ខណ្ឌដង្កោ​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ស្លាប់​នៅ​កៀនស្វាយ​

ចែករំលែក៖

​ខេត្តកណ្តាល​៖ មន្ត្រី​កងរាជអាវុធហត្ថ​ ខណ្ឌដង្កោ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ទួ​រី​ស​ដឹក​អ្នកដំណើរ​ចំ​ពីមុខ​ពេញទំហឹង​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​នៅ​កន្លែង​កើតហេតុ​ គ្រា​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ស្រុក​កំណើត​សំដៅ​ទៅ​បំពេញការងារ​នៅ​អង្គភាព​វិញ​ ។​

see (3)

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៤,៣០​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​៤៣-៤៤​ ភូមិ​ព្រែក​ត្រែង​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ មានឈ្មោះ​ រ៉​ន​ ឱ​ផានិត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ ខណ្ឌដង្កោ​ មានស្រុក​កំណើត​នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ ជិះ​ម៉ូតូ​ម៉ាក​ វ៉េវ​អេស​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 1BN-3636​ ។​

​រថយន្ត​ដែល​បុក​ម៉ូតូ​ ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​ដឹក​អ្នកដំណើរ​ម៉ាក​ សាំ​យ៉ុ​ង​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AD-6648​ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ ។​

​លោក​ព្រុំ​ សំណាង​ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ បាន​ អោយ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​ សាក្សី​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​អ្នក​លឿង​ចូល​មក​ភ្នំពេញ​ មក​ដល់​ចំនុច​កើតហេតុ​ជន​ រង​គ្រោះ​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​ ក៍​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ ទួ​រី​ស​ដឹក​អ្នកដំណើរ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ចំ​ពីមុខ​បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែក​អ្នកបើកបរ​ រថយន្ត​រត់គេច​ខ្លួន​បាត់​ ។​

​លោក​អធិការរង​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​សំដៅ​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ ដែល​ជា​កន្លែងធ្វើការ​ ក៍​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​នៅ​តាម​ផ្លូវ​ ។​ តាម​ការ​វាស់វែង​ ករណី​នេះ​កើតឡើង​ដោយសារ​ការ​បើក​មិន​ប្រយ័ត្ន​ប្រជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​ មិន​គោរព​សិទ្ធ​ជា​អាទិភាព​ ។​ ចំពោះ​ភាគី​ខាង​រថយន្ត​ក៍​រួមចំណែក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ​ ពោល​គឺ​បើកបរ​ប្រកាន់​ស្តាំ​ពិតមែន​ តែ​ហួស​ល្បឿន​កំណត់​ ។​

​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ចំណែក​សាកសព​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ ៕

IMG-20151026-WA0008 IMG-20151026-WA0011see (2)see (5)see (6)

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print