លោកម៉ក់ ពេជ្ជរិទ្ធ ជួបសំណេះសំណាល ជាមួយសិស្សប្រឡងធ្លាក់បាក់ឌុបជាង៣០០នាក់នៅទូទាំងស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីជាការលើកទឹក ចិត្តដល់សិស្សានុសិស្សដែលប្រឡងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល តំណាងលោកឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាល ជាមួយសិស្សប្រឡងធ្លាក់បាក់ឌុប និងលោកគ្រូអ្នកគ្រូ សរុបទាំងអស់៣៨០នាក់ នៅរម្មណីដ្ឋានវត្តកៀនស្វាយក្រៅ ។

20151026_081308_resized

ក្នុងពិធីនេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាអនុប្រធានទី១ គណៈពង្រឹងស្រុកកៀនស្វាយបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលមានខ្លឹមសារដូច្នេះថា  ការប្រឡងធ្លាក់នេះមិនមែនមានន័យថាក្មួយៗមិនចេះមេរៀននោះទេ តែមួយផ្នែកអាចបណ្តាលមកពីក្មួយៗគិតសំនួរច្របូកច្របល់ទើបធ្វើអោយអារម្មណ៍មានភាពស្មុគ្រស្មាញឆ្លើយសំនួរមិនត្រូវ ។ ទោះជាឆ្នាំនេះប្រឡងធ្លាក់ក៍ ដោយមិនត្រូវបាក់ទឹកចិត្តឬអស់សង្ឃឹមនោះឡើយ ត្រូវខិតខំរៀនសូត្របន្ថែមទៀត  តាំងស្មារតីអោយបានរឹងមាំដើម្បីត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយ និងដើម្បីអនាគត ដ៏វែងឆ្ងាយរបស់ក្មួយៗដែលជាទំពាំងស្នងឫស្សី ។ អ្វីដែលសំខាន់សម្រាប់ក្មួយៗ នោះគឺការសិក្សាជាកត្តាចម្បងដើម្បីត្រៀមប្រឡង់អោយបានជាប់នៅឆ្នាំក្រោយ   ចៀសអោយឆ្ងាយពីគ្រឿងញៀន និងសកម្មភាពទាំងឡាយណាមានចរិតទំនើងដែលសង្គមស្អប់ខ្ពើម ។

លោកបន្តថា បើក្មួយៗជួបនូវជីវភាពខ្វះខាតប្រឈមមុខនិងការសិក្សាសូមផ្តល់ពត៍មានមកក្រុមការងារដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្មួយៗក្នុងការបន្តការសិក្សា  ក្រុមការងាររងចាំជួយជានិច្ច ។ ជាមួយគ្នានេះដែរ  សិស្សស្រីពិការម្នាក់ត្រូវបានលោកម៉ក់ ពេជ្ជរិទ្ធ ឧបត្ថម្ភប្រចាំខែរហូត ដល់ ថ្ងៃប្រឡងបាក់ឌុប ក្នុង១ខែ៣០ម៉ឺនរៀល ,លោក អ៊ូ ឈាង អភិបាលស្រុកកៀន ស្វាយ ឧបត្ថម្ភ១៥ម៉ឺនរៀលបន្ថែមទៀត , សិស្សក្រីក្រ២នាក់  ម្នាក់រស់នៅឃុំគគីរ ទទួលបានការឧបត្ថម្ភប្រចាំខែ ក្នុង១ខែៗ ១៥ម៉ឺនរៀល លោកអភិបាលស្រុកឧបត្ថម្ភបន្ថែម១០ម៉ឺនរៀល  និងម្នាក់ទៀតនៅឃុំដីឥដ្ឋ ទទួលបានការឧបត្ថម្ភ ពីលោក ម៉ក់ ពេជ្ជរិទ្ធ ក្នុង១ ខែៗ  ២៤ម៉ឺនរៀលរហូត ដល់ថ្ងៃប្រឡងបាក់ឌុប ចំពោះសិស្សស្រីម្នាក់ទៀតរស់នៅឃុំបន្ទាយដែកដែលគ្រួសារ មានជីវភាពក្រីក្រត្រូវបាន លោក ង៉ៅ សុវណ្ណ ឧបត្ថម្ភប្រចាំខែ ក្នុង១ខែៗ ទទួលបានថវិការ២៤ម៉ឺនរៀល រហូតដល់ថ្ងៃប្រឡងបាក់ឌុប  ចំណែកសិស្សប្រុស២នាក់ទៀតដែលស្នាក់នៅវត្ត ត្រូវបានលោកម៉ក់ ពេជ្ជរិទ្ធ អោយទៅរស់នៅជាមួយ ។ ដោយឡែកសិស្សប្រឡងធ្លាក់បាក់ឌុបទាំងអស់ រួមនិងលោកគ្រូអ្នកគ្រូសរុប៣៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ  ៕

20151026_082820_resized 20151026_081648_resized 20151026_094730_resized 20151026_094739_resized 20151026_094746_resized 20151026_094837_resized 20151026_094948_resized

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print