ខេត្តរតនគិរី៖ ដាំដំណាំសណ្តែកសៀងកសិករកំពុងប្រឈមនឹងការធ្លាក់ថ្លៃនៅលើទីផ្សារសេរី នៃខេត្តរតនគិរី ។ ប្រជាកសិករមួយចំនួនដែលបង្កបង្កើតផលដាំដំណាំសណ្តែកសៀងកំពុងប្រឈមនឹងតម្លៃធ្លាក់ចុះ រីឯតម្លៃឈ្នួលភ្ជួដីឬកម្មករ ជាពិសេសថ្នាំបាញ់សំលាប់សត្វល្អិតក៍មានតម្លៃខ្ពស់ផងដែរ ។
ប្រភពពីប្រជាកសិករនៅស្រុកលំផាត់បានឲ្យដឹងថា សព្វថ្ងៃពួកគាត់កំពុងតែភយ័ខ្លាចនៅតម្លៃសណ្តែកសៀងដែលប្រមូលផលរួចមានការធ្លាក់ចុះ។
លោកស៊ូ ផល្លី ប្រធានការិយាល័យកសិកម្មស្រុកលំផាត់បានឲ្យដឹងថា ប្រជាកសិករលោកបានលើកឡើងនៅផលពិបាកមួយចំនួនដូចជាកាភ្ជួដីតម្លៃ១៨ម៉ីនរៀលក្នុង១ហិកតាកម្មករក្នុង១នាក់២០០០០រៀលក្នុង១ថ្ងៃ ជាពិសេសថ្នាំបាញ់សំលាប់សត្វល្អិតប្រើអស់១ធុងក្នុង១ហិកតាតម្លៃ៩៥០០០រៀលផងដែរ។
នៅឆ្នាំ២០១៤តម្លៃសណ្តែកសៀង១គីឡូក្រាម១៥០០០រៀលទៅ១៦០០រៀល ចំណែកនៅឆ្នាំ២០១៥នេះតម្លៃសណ្តែកសៀង១គីឡូក្រាម១៧៥០រៀល ។
ហេតុដូចនេះ ក្រសួងពាណិជ្ជកម្មព្រមទាំងរាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សាឲ្យមានតម្លៃស្តិតស្ថេរកុំឲ្យលើតែបបូមាត់ឈ្មួញកណ្តាលចេះតែថាតម្លៃនេះ តម្លៃនោះតែប៉ុណ្ណោះ ៕
ដោយ៖ អ៊ុចសាវុទ្ធ