រថយន្តឡិចស៊ីសRX330ប្រលះម៉ូតូធំR15សន្លប់ស្ដូកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យយុវជនម្នាក់រងរបួសប្រអប់ជើងបកសាច់ដល់ឆ្អឹងនិងបោកក្បាលទៅលើឃឿនថ្នល់សន្លប់ស្តូក ។

20151026_115400

កាលពីរវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ខាងមុខមន្ទីរពត៌មានខេត្តស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះព្រំថាវី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរលក់ខោអាវនៅផ្សារវាលយន្តមានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង រីឯអ្នកបើកបររថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះយី អាយុ៤៥ឆ្នាំមុខរបរជាអ្នកម៉ៅការសំណង់ មានទីលំនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់ ។

ប្រភពពីអ្នកឃើញហេតុការផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាកX15ពណ័ស លាយខ្មៅអត់ស្លាលេខធ្វើដំណើរពីទិសខាងលិចទៅកើតលុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស330មួយគ្រឿង ពណ៏ត្រីឆ្លូញពាក់ស្លាកលេខ2AC-4969បើកមកពីទិសខាងជើងទៅត្បូងយ៉ាងលឿនបន្ទាប់មកក៏បុកម៉ូតូធំចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យម៉ូតូធំដួលនិងអ្នកបើកម៉ូតូហោះផ្លោងជាង៥ម៉ែត្រធ្លាក់បោកក្បាលទៅលើឃឿនថ្នល់ក្បែររបងមន្ទីរពត៌មានខេត្តសន្លប់ឈឹង រីឯប្រអប់ជើងឆ្វេងបុកនិងក្បាលរថយន្តមុតរបួសដាច់សាច់ប្រអប់ជើងដូចគេអាប្រលះសាច់ដល់ឆ្អឹងស្ទើរដាច់សាច់ចេញពីប្រអប់ជើង ។

ក្រោយពីកើតហេតុសមត្ថកិច្ចហៅរថយន្តដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ចំណែកម៉ូតូនិងរថយន្តបង្កសមត្ថកិច្ចយកទៅរក្សាទុកនៅការិល័យនគរបាលចរាចរណ៍ស្នងការនគរបាលខេត្តរង់ចាំដោះស្រាយតាមច្បាប់ ។

រីឯក្រុមគ្រួសារជនរងគ្រោះប្រាប់ឲ្យដឹងថាម៉ូតូធំនេះជនរងគ្រោះទើបតែទិញបានបួនថ្ងៃប៉ុណ្ណោះក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។ សមត្ថកិច្ចនគបាលកំពុងស្រាវជ្រាវអ្នកបើកបររថយន្តអោយមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕

20151026_114712 FB_IMG_1445835693126 FB_IMG_1445835684537 20151026_115431 FB_IMG_1445835675730

...

ដោយ៖ ឃឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print